ព័ត៌មានអន្តរជាតិ

សេអ៊ូល៖ កូរ៉េខាងជើង គឺបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីអាចតេស្តគ្រាប់នុយក្លេអ៊ែរ

បរទេស៖ យោងតាមការបញ្ជាក់ដោយ ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារម្សិលមិញនេះ ទៅកាន់សភាជាតិបានធ្វើឲ្យ កើតមាននូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ថាការតេស្តសាកល្បង គ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងអាចកើតឡើងក្នុង ពេលឆាប់ៗខាងមុខនេះ។

ការចេញផ្សាយដែលធ្វើឡើងដោយកាសែត The Bloomberg ក៏បានសរសេរទៀតដែរថា ទោះបីជាមេដឹកនាំរបស់កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តព្រមទាំងអាមេរិក ជប៉ុនបានសន្យាថា នឹងធ្វើការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ទៅលើការធ្វើតេស្តនុយក្លេអ៊ែរ ក្តីដែលវាគឺជាសកម្មភាព ប្រឆាំងទៅនឹងគោលការណ៍ច្បាប់ របស់អង្គការសហប្រជាជាតិ ប៉ុន្តែពួកគេនៅតែជឿជាក់ថា កូរ៉េខាងជើង
នឹងមិនខ្វាយខ្វល់ទៅលើបញ្ហានេះ ឡើយព្រមទាំងនឹងសម្រេចចិត្ត ធ្វើការតេស្តនុយក្លេអ៊ែរ ពេលណាមួយជាមិនខាន ។

គួរឲ្យដឹងដែរថាបច្ចុប្បន្ននេះ កូរ៉េខាងជើងហាក់ដូចជា បានកាត់បន្ថយនូវការប្រឈមមុខ ទៅនឹងដាក់ទណ្ឌកម្មពី សំណាក់អង្គការសហប្រជាជាតិ ដោយសារតែទាំងរដ្ឋាភិបាលវ៉ាស៊ិនតោន ដែលកំពុងតានតឹង
នឹងបញ្ហាជាច្រើនហើយនោះ សូម្បីតែរុស្សីនិងចិនក៏កំពុងរវល់ដូចគ្នាផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top