ស្ដុកហូម៖ អ្នកការទូតកំពូលរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសស៊ុយអែត នឹងបំពេញតម្រូវការទាំងអស់ ក្រោមកិច្ចព្រមព្រៀង ជាមួយប្រទេសតួកគី ដើម្បីចូលរួមជាមួយណាតូ ហើយនឹងទម្លាក់ចោល “គោលនយោបាយការបរទេសស្ត្រីនិយម” របស់រដ្ឋបាលមុននេះ។
រដ្ឋមន្ត្រីការបរទេសលោក Tobias Billstrom បានលើកឡើងថា រដ្ឋាភិបាលស៊ុយអែត ចែករំលែកការព្រួយបារម្ភរបស់តួកគី អំពីគណបក្សពលករឃឺដ ឬ PKK ដែលត្រូវបានចាត់ទុកថា ជាអង្គការភេរវករនៅក្នុងប្រទេសតួកគី អឺរ៉ុប និងសហរដ្ឋអាមេរិក។
លោក Billstrom បានប្រាប់ AP ថា “វានឹងមិនមានរឿងសមហេតុសមផលណាមួយ ពីរដ្ឋាភិបាលស៊ុយអែតនោះទេ នៅពេលនិយាយអំពី PKនោះនេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានរុឲ្យដឹង The National។
លោកបានបន្ដថា “យើងនៅពីក្រោយគោលនយោបាយ ដែលមានន័យថាអង្គការភេរវករមិនមានសិទ្ធិ ធ្វើការនៅលើទឹកដីស៊ុយអែត”។ តួកគីបានផ្អាកការដេញថ្លៃជាប្រវត្តិសាស្ត្រ របស់ស៊ុយអែត និងហ្វាំងឡង់ ដើម្បីចូលរួមជាមួយណាតូ ជុំវិញការព្រួយបារម្ភថា ប្រទេសទាំងពីរ ជាពិសេសស៊ុយអែត បានក្លាយជាទីជម្រកសុវត្ថិភាព សម្រាប់សមាជិកនៃ PKK និងក្រុមដែលពាក់ព័ន្ធ។
នៅក្រោមកិច្ចព្រមព្រៀងមួយ ដែលបានចុះហត្ថលេខា ដោយរដ្ឋាភិបាលឆ្វេងនិយមមុន របស់ប្រទេសស៊ុយអែត នៅក្នុងកិច្ចប្រជុំកំពូលណាតូក្នុងខែមិថុនា ខ្លួន និងហ្វាំងឡង់បានប្តេជ្ញាថានឹងមិនគាំទ្រក្រុមឃឺដ នៅក្នុងប្រទេសស៊ីរី ដែលតួកគីនិយាយថា មានទំនាក់ទំនងជាមួយ PKK ។
ពួកគេក៏បានសន្យាថា នឹងលុបចោលការហ៊ុមព័ទ្ធអាវុធរបស់ពួកគេ លើទីក្រុងអង់ការ៉ា ដែលត្រូវបានដាក់បន្ទាប់ពីការលុកលុយ របស់ខ្លួនចូលទៅក្នុងភាគខាងជើង នៃប្រទេសស៊ីរីក្នុងឆ្នាំ២០១៩៕ ប្រែាម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
