ព័ត៌មានអន្តរជាតិ

បទវិភាគ៖ «សេចក្តីព្រាងច្បាប់ ស្តីពីការធ្វើវិសោធនកម្ម លក្ខនិ្តកៈបក្សកុម្មុយនីស្តចិន» គឺជាសេចក្តីប្រាថ្នារួម របស់បក្ស និងប្រជាជន

នៅថ្ងៃទី២២ខែតុលាឆ្នាំ២០២២  សមាជកុម្មុយនីស្តចិន លើកទី២០ បានពិនិត្យពិភាក្សានិងអនុម័តជាឯកច្ឆន្ទលើ «សេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្ម លក្ខនិ្តកៈបក្សកុម្មុយនីស្តចិន» ដែលលើកឡើងដោយ គណៈកម្មាធិការមជ្ឈិមបក្សអាណត្ដិទី១៩ ។“

សមាជបានឯកភាពគ្នាថា  និងដាក់បញ្ចូលខ្លឹមសារស្តីពីការអភិវឌ្ឍថ្មី នៃគំនិតសង្គមនិយម ប្រកបដោយលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មីរបស់លោក Xi Jinping តាំងពីសមាជបក្សកុម្មុយនីស្តចិន លើកទី១៩មក ទៅក្នុងលក្ខន្តិកៈបក្ស ។” ត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវគំនិតសង្គមនិយម ប្រកបដោយលក្ខណៈពិសេសប្រទេសចិន ក្នុងយុគសម័យថ្មីរបស់លោកXi Jinping  ហើយអនុវត្តគំនិតនេះពេញដំណើរការទាំងមូល នៃវិស័យនានារបស់ការងារបក្សនិងរដ្ឋ ។

លក្ខនិ្តកៈបក្សជាច្បាប់មូលដ្ឋាន នៃបក្សកុម្មុយនីស្តចិន។ យោងតាមតម្រូវការនៃការឆ្នៃប្រឌិតថ្មី ផ្នែកទ្រឹស្តីនិងការអភិវឌ្ឍជាក់ស្តែងរបស់បក្ស ធ្វើវិសោធនកម្មដោយសមរម្យ ចំពោះលក្ខន្តិកៈបក្សដើម្បីធ្វើឱ្យលក្ខន្តិកៈបក្ស កាន់តែសមស្របទៅនឹងសំណូមពរថ្មី ដែលយុគសម័យថ្មី និងភារកិច្ចថ្មីបានលើកឡើង ដល់ការងារបក្សនិងកិច្ចកសាងបក្ស វាគឺជាភាពចាំបាច់នៃប្រវត្តិសាស្ត្រ ជាភាពចាំបាច់នៃយុគសម័យ ហើយក៏ជាសេចក្តីប្រាថ្នារួម របស់បក្សនិងប្រជាជនផងដែរ។

ការអនុវត្ត គ្មានទីបញ្ចប់នោះទេ ការច្នៃប្រឌិតថ្មីផ្នែកទ្រឹស្តី ក៏គ្មានទីបញ្ចប់នោះដែរ ។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានលើកឡើងក្នុងរបាយការណ៍ការងារ នៃសមាជបក្សកុម្មុយនីស្តចិន លើកទី២០ថា “ការបន្តសរសេរទំព័រថ្មី នៃការអនុវត្តលទ្ធិម៉ាក្សនិយម នៅប្រទេសចិន និងនៅយុគសម័យថ្មី ដោយឥតឈប់ឈរ  គឺជាទំនួលខុសត្រូវជាប្រវត្តិសាស្ត្រដ៏ឧឡារិក របស់កុម្មុយនីស្តចិនក្នុងសម័យបច្ចុប្បន្ន”។ លក្ខន្តិកៈបក្សដែលត្រូវបានធ្វើវិសោធនកម្មនោះ ក៏បានដាក់បញ្ចូលខ្លឹមសារ ដូចជា “ប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូល” “គុណតម្លៃរួមរបស់មនុស្សជាតិ” “ពង្រីកស្មារតីតស៊ូព្យាយាម និងបង្កើនសមត្ថភាពតស៊ូ” “ដឹកនាំបដិវត្តន៍ដ៏មហិមាក្នុងសង្គម ក្រោមការជំរុញពិការបដិវត្តន៍ខ្លួនឯងដ៏មហិមា”និង“រៀបចំចាត់ចែងជាទូទៅ នូវការអភិវឌ្ឍនិងសន្តិសុខ”ជាដើម  ដែលបានបង្ហាញឱ្យឃើញ នូវសមិទ្ធផលក្នុងការច្នៃប្រឌិតថ្មីផ្នែកទ្រឹស្តី  ការអនុវតជាក់ស្តែងអំពីការឆ្នៃប្រឌិតថ្មី និងការច្នៃប្រឌិតថ្មី ផ្នែកប្រព័ន្ធរបបរបស់បក្សតាំងពី សមាជបក្សកុម្មុយនីស្តចិន លើកទី១៩ មក។

សមាជបក្សកុម្មុយនីស្តចិន លើកទី២០ បានលើកឡើងនូវការជំរុញការស្តារឡើងវិញ ដ៏មហិមារបស់ប្រជាជាតិចិនដោយគ្រប់ជ្រុងជ្រោយ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ដែលបានលើកឡើង ហើយបានកំណត់ជាភារកិច្ចស្នូល របស់បក្សកុម្មុយនីស្តចិនក្នុងយុគសម័យថ្មី និងដំណើរថ្មី ខ្លឹមសារទាំងនេះ ក៏ត្រូវបានដាក់បញ្ចូល ក្នុងលក្ខន្តិកៈបក្សរួចរាល់ហើយផងដែរ ។

ការអនុវត្តន៍ជាក់ស្តែងបានបញ្ជាក់ថា ការដាក់បញ្ចូលសមិទ្ធផលសំខាន់ៗ នៃការច្នៃប្រឌិតថ្មីផ្នែកទ្រឹស្តី និងការអភិវឌ្ឍជាក់ស្តែងរបស់បក្ស ក្នុងលក្ខន្តិកៈបក្ស វាមានអំណោយផលដល់ការជំរុញបុព្វហេតុ នៃបក្សនិងរដ្ឋឱ្យបានកាន់តែល្អ ក៏ដូចជា មានអំណោយផលដល់បក្សទាំងមូលក្នុងការអនុវត្តស្មារតី នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ឱ្យកាន់តែស៊ីជម្រៅ ដើម្បីធ្វើឱ្យផែនទីបង្ហាញផ្លូវដ៏ល្អប្រសើរក្លាយទៅជាការពិតជាក់ស្តែង ដ៏រស់រវើកជាសន្សឹមៗ ។

លោក Xie Chuntao តំណាងសមាជបក្សកុម្មុយនីស្តចិន លើកទី២០ និងជាអនុប្រធាននៃសាលាបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ថា បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពី ការធ្វើវិសោធនកម្ម លក្ខនិ្តកៈបក្សកុម្មុយនីស្តចិន ត្រូវបានអនុម័ត  វាពិតជានឹងអាចណែនាំ ដោយគ្រប់ជ្រុងជ្រោយនិងធ្វើឱ្យមានបទដ្ឋាន នូវការកសាងបក្សនិងឥរិយាបថបក្ស ហើយច្បាស់ជានឹងធ្វើឱ្យបក្សកុម្មុយនីស្តចិន ក្លាយជាស្នូលដឹកនាំនៃប្រជាជនចិនទាំងអស់ និងជាស្នូលដឹកនាំនៃបុព្វហេតុ កសាងសង្គមនិយមប្រកបដោយលក្ខណៈពិសេសប្រទេសចិន ជាក់ជាមិនខាន។

អ្នកនាំពាក្យនៃសមាជបក្សកុម្មុយនីស្តចិន លើកទី២០ បានមានប្រសាសន៍ថា ការងារធ្វើវិសោធនកម្ម លក្ខន្តិកៈបក្សលើកនេះ ត្រូវដាក់បញ្ចូលនូវទស្សនៈទ្រឹស្ដីសំខាន់ៗ និងគំនិតយុទ្ធសាស្ត្រសំខាន់ៗ ដែលបានកំណត់ដោយរបាយការណ៍ការងារ នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ទៅក្នុងលក្ខន្តិកៈបក្ស និងខិតខំធ្វើឱ្យលក្ខន្តិកៈបក្ស ដែលត្រូវបានធ្វើវិសោធនកម្មនេះ អាចបង្ហាញយ៉ាងពេញលេញនូវសមិទ្ធផលថ្មីបំផុត នៃការអនុវត្តលទ្ធិម៉ាក្សនិយមនៅប្រទេសចិន និងនៅយុគសម័យថ្មី បង្ហាញយ៉ាងពេញលេញនូវ ទស្សនៈថ្មី  គំនិតថ្មី និងយុទ្ធសាស្ត្រថ្មី ស្តីពីអភិបាលកិច្ចជាតិ ដែលលើកឡើងដោយមជ្ឈិមបក្ស តាំងពីសមាជបក្សកុម្មុយនីស្តចិន លើកទី១៩មក  ក៏ដូចជាបង្ហាញយ៉ាងពេញលេញ នូវបទពិសោធថ្មីនៃការងារបក្ស និងការកសាងបក្ស ដើម្បីសមស្របទៅនឹងសំណូមពរថ្មីដែលស្ថានភាពថ្មីនិងភារកិច្ចថ្មីបានលើកឡើង ចំពោះការងារបក្សនិងការកសាងបក្ស៕

To Top