ព័ត៌មានអន្តរជាតិ

រុស្ស៊ី ហាមមិនឲ្យពលរដ្ឋ ពីសមាជិកសហភាពអឺរ៉ុប ចូលទឹកដីរបស់ខ្លួន ទុកជាការសងសឹក

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃអង្គារ បានរារាំងមនុស្សជាច្រើនទៀតនៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប មិនឱ្យចូលទៅក្នុងប្រទេសរុស្ស៊ី ជាការឆ្លើយតបទៅនឹងសកម្មភាពប្រឆាំងនឹងរុស្ស៊ីរបស់ពួកគេ។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមអ្នកដែលបានជាប់ក្នុងបញ្ជីខ្មៅថ្មី មានតំណាងក្រុមហ៊ុនផលិតសព្វាវុធ និងឧបករណ៍យោធារបស់អឺរ៉ុប ដែលផ្គត់ផ្គង់ដល់អ៊ុយក្រែន និងសមាជិកសភាមួយចំនួននៃសភានៃក្រុមប្រឹក្សាអឺរ៉ុប។

នៅក្នុងនោះដែរ ភាគី​រុស្ស៊ី​មិន​បាន​បញ្ជាក់​ថា​នរណា​ជា​កម្មវត្ថុ​នៃ​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​នោះ​ទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top