ព័ត៌មានអន្តរជាតិ

អឺរ៉ុប គ្រោងនឹងអនុម័ត កញ្ចប់ថាមពលសង្គ្រោះបន្ទាន់ នៅចុងខែវិច្ឆិកា

ព្រុចសែល៖ ក្រុមមន្ត្រីជាន់ខ្ពស់បានឲ្យដឹងថា កញ្ចប់នៃវិធានការ ថាមពលសង្គ្រោះបន្ទាន់ ដែលស្នើឡើងដោយគណៈកម្មការអឺរ៉ុប កាលពីសប្តាហ៍មុន ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃវិបត្តិថាមពលបច្ចុប្បន្នគួរតែ ត្រូវបានអនុម័តនៅចុងខែវិច្ឆិកា។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃ សាធារណរដ្ឋឆែកបានឲ្យដឹងថា កិច្ចប្រជុំកាលពីថ្ងៃអង្គារនៃ រដ្ឋសមាជិកសហភាពអឺរ៉ុប នៅប្រទេសលុចសំបួ “បានបង្ហាញថា កិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការធានាការយល់ព្រម លើកញ្ចប់វិធានការកាត់បន្ថយតម្លៃថាមពល គឺស្ថិតនៅលើផ្លូវត្រូវ” ។

លោក Sikela ប្រធានក្រុមប្រឹក្សាបានលើកឡើងថា “នោះហើយជាមូលហេតុ ដែលខ្ញុំកំពុងកោះហៅកិច្ចប្រជុំវិសាមញ្ញ មួយផ្សេងទៀតនៃទីស្តីការ គណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៤ ខែវិច្ឆិកា ដែលយើងនឹងបញ្ចប់អ្វីគ្រប់យ៉ាង” ។

កញ្ចប់រួមបញ្ចូលការទិញឧស្ម័នរួមគ្នា ការបង្កើតតារាងពិន្ទុផ្អែក លើប្រតិបត្តិការសម្រាប់ តម្លៃឧស្ម័នធម្មជាតិរាវ (LNG) និងច្បាប់នៃសាមគ្គីភាពលំនាំដើម រវាងរដ្ឋជាសមាជិកក្នុង ករណីកង្វះការផ្គត់ផ្គង់ថាមពល។

លោក Kadri Simson ស្នងការអឺរ៉ុបទទួលបន្ទុក ថាមពលបានលើកឡើងថា “កញ្ចប់នេះមានធាតុសំខាន់ៗ មួយចំនួនដែលយើងនឹងធ្វើការរួមគ្នា ដើម្បីត្រៀមខ្លួន សម្រាប់ការអនុម័តនៅ ក្រុមប្រឹក្សាវិសាមញ្ញបន្ទាប់” ។

ការទិញឧស្ម័នរួមគ្នាគឺជារបៀបវារៈ សម្រាប់រដ្ឋមន្ត្រីថាមពល របស់រដ្ឋជាសមាជិក នេះបើយោងតាម ​​លោក Sikela និងលោក Simson ។ គោលដៅគឺដើម្បីកាត់បន្ថយការដេញថ្លៃ ដែលមិនមានការសម្របសម្រួល សម្រាប់ការផ្គត់ផ្គង់ឧស្ម័ន ធ្វើឱ្យលទ្ធភាពទទួលបាន ឧស្ម័នមានភាពយុត្តិធម៌ និងអាចកាត់បន្ថយតម្លៃបាន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top