ព័ត៌មានអន្តរជាតិ

លោក ពូទីន ត្រួតពិនិត្យមើលសមយុទ្ធសងសឹក ទៅលើការវាយប្រហារ ដោយនុយក្លេអ៊ែរ

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានត្រួតពិនិត្យលើសមយុទ្ធយោធា ដែលបង្ហាញពីការវាយប្រហារ នុយក្លេអ៊ែរសងសឹក។ រដ្ឋមន្ត្រីការពារជាតិលោក Sergey Shoigu បានពណ៌នាអំពីគោលបំណង នៃសមយុទ្ធនេះថា ជាការសាកល្បង “ការត្រៀមខ្លួនរបស់កងកម្លាំង វាយលុកជាយុទ្ធសាស្ត្ររបស់រុស្ស៊ី ដើម្បីធ្វើការវាយប្រហារ នុយក្លេអ៊ែរទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទៅនឹងការ វាយប្រហារនុយក្លេអ៊ែររបស់សត្រូវ” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមវិមានក្រឹមឡាំង គឺកងកម្លាំងការពារដែនគោក សមុទ្រ និងអាកាសចរណ៍បាន ចូលរួមក្នុងសមយុទ្ធនេះ។

គោលដៅដែលមានទីតាំងនៅឧបទ្វីប Kamchatka នៅចុងបូព៌ារបស់រុស្ស៊ីត្រូវបានកម្ទេចចោល ដោយមីស៊ីលផ្លោងអន្តរទ្វីប Yars ដែលបាញ់ចេញពី Plesetsk Cosmodrome ក្នុងតំបន់ Arkhangelsk និងមីស៊ីលផ្លោង Sineva ដែលបាញ់ចេញពីសមុទ្រ Barents។ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 ក៏បានចូលរួមក្នុងសមយុទ្ធផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top