បរទេស៖ នៅក្នុងកិច្ចប្រជុំ និងវាយតម្លៃវិស័យការពារជាតិ ប្រចាំឆ្នាំចុងក្រោយមួយ ដោយមន្ទីរប៉ង់តាហ្គោន បានបញ្ជាក់ថា ទោះបីជាបច្ចុប្បន្ន ជម្លោះ នៅអ៊ុយក្រែន បានធ្វើឲ្យមានភាពតានតឹង រវាងរុស្សីនិងអាមេរិកក្តី ប៉ុន្តែប្រទេសចិន នៅតែជាការគម្រាមកំហែងធំជាងគេបំផុត របស់អាមេរិកដដែល។
របាយការណ៍របស់ ប៉ង់តាហ្គោន និងត្រូវបានយកមកចេញផ្សាយ ដោយកាសែតបរទេស ជាច្រើនរួមទាំង rt.com ផងបានសរសេរថា ចិនកំពុងបង្កក្តីបារម្ភ ចំពោះសម្ព័ន្ធមិត្តអាមេរិក ក្នុងតំបន់អាស៊ី និងផ្តល់ផលប៉ះពាល់ ទៅដល់អត្ថប្រយោជន៍ របស់ពួកគេទៀតផង ជាពិសេសការបង្កហេតុ ទៅលើកោះតៃវ៉ាន់ ដែលវាបានគម្រាមកំហែងយ៉ាងខ្លាំង មិនត្រឹមតែសន្តិភាព ក្នុងតំបន់និងស្ថេរភាពសន្តិសុខដែរ។
ប៉ង់តាហ្គោនបានរាយការណ៍ទៀតថា៖ រដ្ឋាភិបាលចិន បានបង្កើនការវិនិយោគ ទៅលើការធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរ ដូចនេះអាមេរិក ពេលនេះកំពុងប្រឈមមុខ ទៅនឹងបញ្ហាកើនឡើង នៃមហាអំណាចអាវុធចំនួន២ គឺចិននិងរុស្សី ជាពិសេសចំពោះ អាវុធនុយក្លេអ៊ែរ៕
ប្រែសម្រួល៖ស៊ុនលី