ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី៖ ពស់ថ្លាន់ប្រវែង៥ម៉ែត្រ លេបស្ត្រីម្នាក់ ពេលធ្វើដំណើរទៅចំការកៅស៊ូ

បរទេស៖ យោងតាមរបាយការណ៍ក្នុងស្រុកបានឱ្យដឹងថា ស្ត្រីម្នាក់នៅក្នុងខេត្ត Jambi របស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានសម្លាប់ និងលេបទាំងមូល ដោយពស់ថ្លាន់មួយក្បាលប្រវែង ៥ម៉ែត្រ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ស្រ្តីខាងលើឈ្មោះ Jahrah ជា​ជាង​ជៀរកៅស៊ូ​ម្នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ក្នុង​វ័យ ៥០ ឆ្នាំ​ បាន​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​នៅ​ចម្ការ​កៅស៊ូ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ។

ស្ត្រីរូបនេះត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​បាត់​ខ្លួន​បន្ទាប់​ពី​បាត់ មិន​ឃើញបាន​ត្រឡប់​មក​វិញ ​នៅ​ពេលយប់​នោះ ហើយ​ក្រុម​ស្វែងរក​បាន​ស្វែងរក។ មួយថ្ងៃក្រោយមក អ្នកភូមិបានរកឃើញពស់ថ្លាន់មួយក្បាល ដែលមានពោះធំ។

ក្រោយ​មក អ្នក​ស្រុក​បាន​សម្លាប់​ពស់​នោះ ហើយ​រក​ឃើញ​សាកសព​នាង​នៅ​ខាង​ក្នុង។

មេប៉ូលីស Betara Jambi AKP S Harefa បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “ជនរងគ្រោះត្រូវបានគេរកឃើញនៅក្នុងពោះរបស់ពស់ថ្លាន់” ដោយបន្ថែមថា រាងកាយរបស់ស្រី្តខាងលើ ហាក់ដូចជានៅដដែលនៅពេលដែលវា ត្រូវបានគេរកឃើញ។

គាត់​បាន​និយាយ​ថា ប្តី​របស់​ជន​រង​គ្រោះ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ បាន​រក​ឃើញ​សម្លៀក​បំពាក់ និង​ឧបករណ៍​មួយ​ចំនួន​ ដែល​ប្រពន្ធបាន​ប្រើ​នៅ​ចម្ការ​កៅស៊ូ ទើប​នាំ​គាត់​ទៅ​ហៅ​ក្រុម​ស្រាវជ្រាវ។

បន្ទាប់ពីពស់ដែលមានប្រវែងយ៉ាងតិច ៥ម៉ែត្រ ត្រូវបានគេប្រទះឃើញកាលពីថ្ងៃច័ន្ទ អ្នកភូមិបានចាប់ និងសម្លាប់ពស់នោះដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណជនរងគ្រោះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top