បរទេស៖ មន្ត្រីយោធាជាច្រើនរូប កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការសេចក្តីរាយការណ៍ ទៅកាន់បណ្តាញសារព័ត៌មាន The NBC ថាសេតវិមានកំពុងធ្វើការពិចារណា ទៅលើការដកខ្លួនបន្តិចមកវិញ ចំពោះជំនួយយោធា ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចាត់ទុកថា ជាការដាក់ទណ្ឌកម្ម តាមរយៈការសម្រេចចិត្តនៅកិច្ចប្រជុំ OPEC កន្លងមក។
វិធានការនេះនឹងអាចមានទាំងការពន្យាពេល ក្នុងការដឹកជញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលកិច្ចព្រមព្រៀងកន្លងមក រដ្ឋាភិបាលទីក្រុង Riyadht បានបញ្ជាទិញយក Patroit ដល់ទៅ៣០០ដើមដែលមានតម្លៃ រហូតទៅដល់៣០០០លានដុល្លារ។
ទោះបីជាយ៉ាងណាក្តីការសម្រេចចិត្តលើកនេះ ក៏នឹងមានជម្រើសផ្សេងផងដែរ គឺជាការដកព្រះរាជាណាចក្រមួយនេះ ចេញពីបញ្ជីធ្វើសមយុទ្ធយោធា ក្នុងតំបន់ដែលរួមមានទាំងការធ្វើ សមយុទ្ធយោធាទ័ពអាកាសផងដែរ នាពេលខាងមុខនេះ។
មន្ត្រីទាំងពីររូបនេះខាងលើនេះ ក៏បានសង្កត់ធ្ងន់ដែរថា អាមេរិកនៅមិនទាន់បាន សម្រេចចិត្តជាផ្លូវការនៅឡើយទេ ប៉ុន្តែនឹងត្រូវរងចាំមើល ដល់ការប្រជុំរបស់ OPEC ម្តងទៀត នៅខែធ្នូជាមុនសិន៕ ប្រែសម្រួល៖ស៊ុនលី