វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក និងលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានពិភាក្សាគ្នាអំពីការប្រជែងគ្នា រវាងប្រទេសមហាអំណាចទាំង២ និងសង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នៅក្នុងការអំពាវនាវមួយ កាលពីថ្ងៃអាទិត្យ ក្រសួងការបរទេស និងក្រសួងការបរទេសទីក្រុងប៉េកាំង បានឲ្យដឹងដូច្នេះ ។
លោក Blinken បានឲ្យដឹងនៅលើ Twitter ថា អ្នកការទូតកំពូលបាន លើកឡើងអំពីតម្រូវការដើម្បី “គ្រប់គ្រងការប្រកួតប្រជែង ប្រកបដោយការទទួលខុសត្រូវ រវាងប្រទេសទាំង២ របស់យើង” ។
ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ពួកគេក៏បានពិភាក្សាអំពីតម្រូវការ សម្រាប់ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ដើម្បីរក្សាទំនាក់ទំនងបើកចំហរ និងបានពិភាក្សាគ្នាអំពី សង្គ្រាមនៅអ៊ុយក្រែន ។
អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា លោក Blinken “បានលើកឡើងថា សង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងការគំរាមកំហែងដែលវា បង្កដល់សន្តិសុខ និងស្ថិរភាពសេដ្ឋកិច្ចពិភពលោក” ។
ប្រទេសចិន បានចៀសវាងការរិះគន់រុស្ស៊ី យ៉ាងខ្ជាប់ខ្ជួនចំពោះការឈ្លានពាន មកលើអ៊ុយក្រែន ហើយជំនួសមកវិញនូវការ ស្តីបន្ទោសសហរដ្ឋអាមេរិក និងអង្គការ NATO ចំពោះសង្រ្គាមនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា