ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីរុស្ស៊ី ម្នាក់ទៀត បោះចោលសញ្ជាតិរុស្ស៊ី និងបានអំពាវនាវឱ្យពាណិជ្ជកររុស្ស៊ី លេចធ្លោផ្សេងទៀត ធ្វើតាមខ្លួន

បរទេស៖ មហាសេដ្ឋីផ្នែកធនាគារិក និងជាសហគ្រិនលោក Oleg Tinkov កាលពីថ្ងៃច័ន្ទ បាននិយាយថា លោកបានបោះបង់សញ្ជាតិរុស្សីរបស់លោកចោល ដោយសារតែជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ដែលលោកបានរិះគន់ពីមុនមក។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមលោក Tinkov បាននិយាយថា “ខ្ញុំបានសម្រេចចិត្តចាកចេញពីសញ្ជាតិរុស្ស៊ីរបស់ខ្ញុំ។ ខ្ញុំមិនអាច និងមិនត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រទេសហ្វាស៊ីស ដែលបានចាប់ផ្តើមសង្រ្គាមជាមួយអ្នកជិតខាងដោយសន្តិភាពរបស់ពួកគេ និងបានសម្លាប់ប្រជាជនស្លូតត្រង់ជារៀងរាល់ថ្ងៃ” ។

លោកបានសរសេរនៅលើ Instagram ថា “ខ្ញុំសង្ឃឹមថា ពាណិជ្ជកររុស្ស៊ីលេចធ្លោផ្សេងទៀតនឹងធ្វើតាមខ្ញុំ ដូច្នេះវាធ្វើឱ្យរបបរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងសេដ្ឋកិច្ចរបស់គាត់ចុះខ្សោយ ហើយធ្វើឱ្យគាត់បរាជ័យជាយថាហេតុ” ។ គាត់បានចែករំលែករូបភាពនៃវិញ្ញាបនបត្របញ្ជាក់ពី “ការបញ្ចប់” នៃសញ្ជាតិរុស្ស៊ីរបស់គាត់។

លោក Tinkov បាននិយាយថា “ខ្ញុំស្អប់រុស្ស៊ីរបស់ពូទីន ប៉ុន្តែស្រឡាញ់ជនជាតិរុស្ស៊ីទាំងអស់ដែលច្បាស់ប្រឆាំងនឹងសង្រ្គាមឆ្កួតនេះ!” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top