ព័ត៌មានអន្តរជាតិ

មេដឹកនាំជប៉ុន និងកាណាដា ប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្ដិការជិតស្និទ្ធ ជុំវិញបញ្ហាអ៊ុយក្រែន ដោយបន្ដរក្សាទណ្ឌកម្មលើក្រុងម៉ូស្គូ

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា  និងប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier បានព្រមព្រៀងគ្នា ដើម្បីសម្របសម្រួលការ ឆ្លើយតបរបស់ពួកគេយ៉ាងជិតស្និទ្ធ ចំពោះការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន ដោយប្តេជ្ញារក្សាការដាក់ទណ្ឌកម្ម យ៉ាងតឹងរ៉ឹងលើប្រទេសសម្បូរថាមពលមួយ។

លោក គីស៊ីដា និងលោក Steinmeier បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាមួយបន្ទាប់ពី កិច្ចប្រជុំរបស់មេដឹកនាំទាំងពីរនៅទីក្រុងតូក្យូថា មេដឹកនាំទាំងពីរក៏បានបញ្ជាក់ផងដែរថា ប្រទេសជប៉ុន និងអាល្លឺម៉ង់ នឹងរួមដៃគ្នា ដើម្បីដោះស្រាយជាមួយនឹងបញ្ហាប្រឈមនានា ជាសកលក្នុងនាមជាប្រធាន ក្រុមនៃបណ្តាប្រទេសឧស្សាហកម្មទាំង៧ ។

លោក គីស៊ីដា បានឲ្យដឹងនៅដើមដំបូង នៃកិច្ចពិភាក្សានេះថា “ឥឡូវនេះខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរបស់យើង” ខណៈប្រធានាធិបតីអាល្លឺម៉ង់ ដែលមិនមានសិទ្ធិធ្វើការសម្រេចចិត្ត បានគូសបញ្ជាក់អំពីភាពចាំបាច់នៃ ការដាក់សម្ពាធបន្ថែមទៀត លើទីក្រុងម៉ូស្គូ។

សមាជិក G-7 មួយចំនួនដូចជាជប៉ុន និងអាល្លឺម៉ង់ នៅតែនាំចូលថាមពលពីរុស្ស៊ី រួមទាំងឧស្ម័នធម្មជាតិ ប៉ុន្តែប្រទេស G-7 ក៏មានការចូលរួមពីអង់គ្លេស កាណាដា បារាំង អ៊ីតាលី និងសហរដ្ឋអាមេរិក ព្រមទាំងសហភាពអឺរ៉ុបផងដែរ បាននិងកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរលើរុស្ស៊ី ជុំវិញសង្គ្រាមរបស់ខ្លួន លើអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ។

គួរបញ្ជាក់ថា ជប៉ុន​នឹង​ចូល​កាន់​តំណែង​ ជា​ប្រធាន​ប្តូរ​វេន​នៃ​ក្រុម G-7 ពី​អាល្លឺម៉ង់​នៅ​ឆ្នាំ​ក្រោយ។ កាលពីថ្ងៃអង្គារ លោក គីស៊ីដា និងលោក Steinmeier បានសន្យាថានឹងធ្វើការរួមគ្នាឆ្ពោះទៅរកភាពជោគជ័យ នៃកិច្ចប្រជុំកំពូល G-7 នៅហ៊ីរ៉ូស៊ីម៉ា ក្នុងឆ្នាំ២០២៣។

លោក គីស៊ីដា គឺជាសមាជិកសភាតំណាង ឱ្យមណ្ឌលបោះឆ្នោតមួយ នៅក្នុងទីក្រុងភាគខាងលិច ប្រទេសជប៉ុន ដែលបានបំផ្លិចបំផ្លាញ ដោយការទម្លាក់គ្រាប់បែកបរមាណូលើកដំបូង របស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៤៥៕

ប្រែសម្រួល ឈូក បូរ៉ា

To Top