ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ថា រដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ឲ្យដឹងថ្ងៃពុធនេះថា ខ្លួនបានដាក់ទណ្ឌកម្មលើមហាសេដ្ឋីក្រុមហ៊ុនផលិតដែក និងគីមីឥន្ធនៈរុស្ស៊ី ចំនួន៤នាក់ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន ។
គេបានដឹងថា ទណ្ឌកម្មទាំងនោះរួមមាន Alexander Abramov និង Alexander Frolov ដែលចក្រភពអង់គ្លេស បានពណ៌នាថា ជាសហការីរបស់ oligarch Roman Abramovich ដែលខ្លួនគាត់ត្រូវបានដាក់ទណ្ឌកម្មកាលពីដើមឆ្នាំនេះ ។

ការិយាល័យបរទេសរបស់ចក្រភពអង់គ្លេសបានបញ្ជាក់ថា អ្នកទាំង២ត្រូវបានកំណត់គោលដៅសម្រាប់ការចូលរួមរបស់ពួកគេក្នុងវិស័យនិស្សារណកម្ម ដឹកជញ្ជូន និងសំណង់ ។
លោក James Cleverly រដ្ឋមន្ត្រីការបរទេស បានលើកឡើងថា “ថ្ងៃនេះយើងកំពុងដាក់ទណ្ឌកម្មបន្ថែមលើ oligarchs ចំនួន៤នាក់បន្ថែមទៀត ដែលពឹងផ្អែកលើលោក ពូទីន សម្រាប់មុខតំណែងនៃសិទ្ធិអំណាចរបស់ពួកគេ ហើយជាវេនផ្តល់មូលនិធិដល់ក្បាលម៉ាស៊ីនយោធារបស់គាត់” ។
“ដោយកំណត់គោលដៅបុគ្គលទាំងនេះ យើងកំពុងបង្កើនសម្ពាធសេដ្ឋកិច្ចលើលោក ពូទីន ហើយនឹងបន្តធ្វើដូច្នេះរហូតដល់អ៊ុយក្រែនឈ្នះ” ។ លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
