ព័ត៌មានអន្តរជាតិ

លោក Biden បង្ហើបពីផែនការ អនាគត របស់យោធា អាមេរិក នៅប៉ូឡូញ

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើង និងព្យាករណ៍ថា យោធារបស់អាមេរិក ដែលសិ្ថតនៅក្នុងប្រទេសប៉ូឡូញ បណ្តោះអាសន្ននោះនឹង បន្តរស់នៅទីនោះរយៈពេលយូរ បន្ថែមទៀត ។

ការប្រកាសនេះ ត្រូវបានធ្វើឡើង ដោយលោក Biden ក្នុងកិច្ចប្រជុំមួយនៅសេតវិមាន ប៉ុន្តែលោកប្រធានាធិបតី មិនបានធ្វើការបញ្ជាក់ លំអិតនោះទេ ខណៈដែលកន្លងមក រដ្ឋាភិបាលទីក្រុង Warsaw តែងតែបានស្នើសុំអាមេរិក ដើម្បីដាក់យោធានៅប៉ូឡូញ ក្នុងលក្ខខណ្ឌអចិន្ត្រៃយ៍ ដែលវាគឺជាសកម្មភាព ប្រឆាំងទៅនឹងការងារបច្ចេកទេស របស់ណាតូ ដែលនឹងត្រូវប្រឈមមុខ ជាមួយនឹងរុស្សីជាមិនខាន ។

ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះ គេនៅមិនទាន់បានដឹងទេ ថាចំនួនយោធាអាមេរិកដែលកំពុង មានវត្តមាននៅក្នុងប្រទេសប៉ូឡូញ មានប៉ុន្មាននោះទេ ប៉ុន្តែកាលពីខែឧសភា កន្លងមកទូតអាមេរិក ធ្លាប់បានអះអាងថា យោធាអាមេរិកមានចំនួន ប្រហែលជា១២៦០០នាក់ គឺជាចំនួនកំណត់ត្រា ច្រើនបំផុត មិនធ្លាប់មាន នៅក្នុងប្រទេសប៉ូឡូញឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top