ព័ត៌មានអន្តរជាតិ

រុស្ស៊ី-អ៊ុយក្រែន ធ្វើការដោះដូរអ្នកទោសយោធាជាង ២០០នាក់ រវាងគ្នាសាជាថ្មី

បរទេស៖ យោងតាមការប្រកាសដោយ ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងមូស្គូនិងរដ្ឋាភិបាល ទីក្រុងគៀវបានឈានទៅដល់ការ ដោះដូរអ្នកទោសយោធាជាលើកទី២ ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង។

សេចក្តីប្រកាសបន្ថែមបានឲ្យដឹងដែរថា យោធារុស្សីដែលត្រូវបាន ដោះលែងមានចំនួនដល់ទៅ ១០៧នាក់ ត្រូវបានបញ្ចូនតាមអាកាស រួចរាល់ហើយមកដល់ទីក្រុងមូស្គូ ដើម្បីអាចធ្វើការពិនិត្យនិងព្យាបាល
របួសខណៈដែលរុស្សី ក៏បានបញ្ជាក់បានប្រគល់ អ្នកទោសយោធាអ៊ុយក្រែន ក្នុងចំនួនប្រហាក់ប្រហែលគ្នានេះ ត្រឡប់ឲ្យរដ្ឋាភិបាលក្រុងគៀវវិញ។

គួរឲ្យដឹងដែរថាកាលពីខែមុន ស្ត្រីជាយោធារបស់អ៊ុយក្រែនប្រមាណជា ១០៨នាក់ ត្រូវបានរុស្សីប្រគល់ទៅឲ្យប្រទេសអ៊ុយក្រែនវិញ ជាការដោះដូរគ្នាជាមួយនឹង អ្នកទោសយោធារុស្សីក្នុងចំនួន ១១០នាក់ ខណៈដែលការតស៊ូប្រយុទ្ធគ្នា នៅតែបន្តកើតមាននៅឡើយ នៅតាមតំបន់ជាច្រើន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top