ព័ត៌មានអន្តរជាតិ

សម្ព័ន្ធមិត្ដរបស់លោក ពូទីន ព្រមានថា សង្គ្រាមកាន់តែធំ នឹងផ្ទុះឡើងនៅអឺរ៉ុប

គៀវ៖ លេខាធិការក្រុមប្រឹក្សា សន្តិសុខបេឡារុស្ស លោក Alexander Volfovich បានព្រមានថា សង្គ្រាមកាន់តែធំអាចផ្ទុះឡើងនៅអឺរ៉ុប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

ទីភ្នាក់ងារសារព័ត៌មាន BelTA បានរាយការណ៍ថា លោក Volfovich ដែលជាសម្ព័ន្ធមិត្ត របស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសបេឡារុស្ស មានការព្រួយបារម្ភ ចំពោះ “ការធ្វើយោធារបស់ប្រទេសប៉ូឡូញ” និង “ចេតនាឈ្លានពាន” របស់ខ្លួន។

បេឡារុស្ស ត្រូវ​បាន​រុស្ស៊ី​ប្រើ​ជា​ទីតាំង ​ត្រៀម​បញ្ជូន​កាំជ្រួច និង​ទាហាន​ចូល​អ៊ុយក្រែន ប៉ុន្តែ​ប្រទេស​នេះ​មិន​បាន​ ចូលរួម​ដោយ​ផ្ទាល់​ក្នុង​សង្រ្គាម​នោះទេ។

ភាពតានតឹងបានកើនឡើងកាលពីខែមុន ដោយប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko បានប្តេជ្ញាថានឹងធ្វើប្រតិបត្តិការ រួមគ្នាជាមួយកងកម្លាំងរុស្ស៊ី។ នោះ​បាន​ជំរុញ​ឱ្យ​បញ្ជាការ​កងកម្លាំង ប្រដាប់អាវុធ​អ៊ុយក្រែន​ ជំរុញ​ជា​សាធារណៈ​ដល់​បេឡារុស្ស ​កុំ​ឱ្យ​ចូលរួម​ក្នុង​សង្គ្រាម ​របស់​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន ដោយ​ព្រមាន​ថា​ ក្រុង​កៀវ​នឹង​សងសឹក​ប្រសិនបើ​វា​កើតឡើងមែននោះ។

លោក Volfovich បានលើកឡើងថា ប្រទេសបេឡារុស្សមានការព្រួយបារម្ភ អំពីការគំរាមកំហែងដល់ សន្តិសុខរបស់ខ្លួន។ លោកបានបន្ដថា “ក្នុងនាមជាប៉ុស្តិ៍មួយ នៅក្នុងតំបន់អឺរ៉ុបខាងកើត នៃសន្តិសុខសមូហភាព បេឡារុស្សបានជួបប្រទះ ជាអកុសលរាល់បញ្ហាប្រឈម និងការគំរាមកំហែងផ្នែកសន្តិសុខទាំងអស់” ។ “ជាដំបូង យើងព្រួយបារម្ភអំពីវត្តមានយោធា នៅលើទឹកដីនៃរដ្ឋជិតខាង និងវោហាសាស្ត្រយោធាពី ប្រទេសជិតខាងរបស់យើង”។

លោក Volfovich បានព្រមានសមាជិកណាតូប៉ូឡូញថា ប្រសិនបើខ្លួនបញ្ចេញ “ការឈ្លានពាន” សង្គ្រាមដែលនឹងកើតឡើងមិនត្រឹមតែ ប៉ះពាល់ដល់ទឹកដីបេឡារុស្សប៉ុណ្ណោះទេ ថែមទាំងអឺរ៉ុបខាងកើតទាំងមូលផងដែរ ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top