ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ កិច្ចសហប្រតិបត្តិការ រវាងចិននិងអាហ្រ្វិក មានសារសំខាន់ ចំពោះការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព នៃពិភពលោកទាំងមូល

“ក្នុងបរិបទថ្មី ការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងតង់ហ្សានីឱ្យបានល្អ វាមិនត្រឹមតែសមស្រប នឹងផលប្រយោជន៍រួម និងវែងឆ្ងាយរបស់ប្រទេស ទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានសារសំខាន់ណាស់ ចំពោះការជំរុញការបង្កើត សហគមន៍រួម វាសនារវាងចិន និងអាហ្រ្វិកក្នុង យុគសម័យផងដែរ” ។ នៅថ្ងៃទី៣ ខែវិច្ឆិកា នៅក្រុងប៉េកាំង លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារ ជាមួយលោក Hassanប្រធានាធិបតីតង់ហ្សានី ដែលអញ្ជើញ ទៅបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានប្រកាសថា នឹងដំឡើងទំនាក់ទំនង រវាងចិនិតង់ហ្សានី ឱ្យក្លាយជាទំនាក់ ទំនងភាព ដៃគូសហប្រតិបត្តិការ ជាយុទ្ធសាស្រ្តដោយគ្រប់ជ្រុង ជ្រោយ ព្រមទាំងបានឈាន ដល់គំនិតឯកភាពរួមមួយចំនួន អំពីបញ្ហាដូចជាការរក្សាការ ប្រាស្រ័យទាក់ទងជាន់ខ្ពស់ និងនិន្នាការសន្ទនាគ្នា និងពង្រីកកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិង ពាណិជ្ជកម្មជាដើម ។
ភាគីទាំងពីរបានចេញផ្សាយ សេចក្តីថ្លែងការណ៍រួម ព្រមទាំងបានចុះហត្ថលេខា លើឯកសារ សហប្រតិបត្តិការជាច្រើនច្បាប់ ដែលបានបំពេញបន្ថែមកម្លាំង ចលករយ៉ាងខ្លាំងក្លាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការរវាងចិន និងតង់ហ្សនី ក៏ដូចជាចិននិងអាហ្រ្វិកក្នុងយុគសម័យថ្មី។

លោកប្រធានាធិបតីHassanគឺជាប្រមុខរដ្ឋ នៃប្រទេសអាហ្រ្វិកដំបូងគេបង្អស់ ដែលអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិនបន្ទាប់ពីសមាជបក្ស កុម្មុយនីស្តចិនលើកទី២០ ប្រការនេះបានបង្ហាញយ៉ាង ពេញលេញនូវភាពជិតស្និទ្ធនៃទំនាក់ទំនងរវាងចិននិងតង់ហ្សនី។ ក្នុងកិច្ចជំនួបលើកនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានបង្ហាញយ៉ាង ជាក់លាក់នូវការគាំទ្រគ្នាទៅវិញទៅមក យ៉ាងមុតមាំក្នុងបញ្ហាពាក់ព័ន្ធ ដល់ផលប្រយោជន៍ស្នូលរៀងខ្លួន ក៏ដូចជាបញ្ហាធំនិង សំខាន់ ដែលយកចិត្តទុកដាក់ដូចគ្នា ។ នេះគឺជាការឆ្លុះបញ្ចាំង យ៉ាងពិតប្រាកដ របស់ចំណងមិត្តភាពជាប្រពៃណី និងការកសាងទំនុកចិត្តផ្នែក នយោបាយរវាងចិន និង តង់ហ្សានី ។ ក្នុងពេលជាមួយគ្នានេះ ប្រទេសចិនក៏ជាដៃគូល្អ តាមផ្លូវអភិវឌ្ឍន៍របស់ប្រទេស តង់ហ្សានីផងដែរ ជាយូរណាស់មកហើយ ប្រទេសចិន បានរួមចំណែក ជាច្រើន ដូចជាការវិនិយោគ និងគម្រោងជំនួយឧបត្ថម្ភ ដល់ប្រទេសអាហ្រ្វិក ខាងកើតនេះ ។ លោក Hassanប្រធានាធិបតីតង់ហ្សានីបានថ្លែងថា ភាគីតង់ហ្សនីចាត់ទុកប្រទេសចិន ជាមិត្តភក្តិដ៏ពិតប្រាកដបំផុតនិងសំខាន់បំផុត ហើយរីករាយធ្វើជាដៃគូរបស់ចិន ដែលអាចជឿទុកចិត្ត បានជារៀងរហូត ។

ក្នុងបរិបទបច្ចុប្បន្ន ដែលពិភពលោកបាននិងកំពុងឋិត ក្នុងបម្រែបម្រួលដ៏ខ្លាំងនិងការរីករាលដាល នៃជំងឺឆ្លងដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ ពិភពលោកបានឈានចូលដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់។ប្រទេសចិនជាប្រទេសកំពុង អភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោក ហើយទ្វីបអាហ្រ្វិកជាទ្វីប ដែលមានប្រទេសកំពុង អភិវឌ្ឍន៍ច្រើនបំផុត។ កិច្ចសហប្រតិបត្តិការយ៉ាង ជិតស្និទ្ធរវាងចិន និងអាហ្រ្វិក វាមិនត្រឹមតែសមស្របនឹង ផលប្រយោជន៍ជាមូលដ្ឋាន របស់ភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានសារសំខាន់ណាស់ ចំពោះការគាំពារសមភាព និងយុត្តិធម៌ពិភពលោក ក៏ដូចជាជំរុញការអភិវឌ្ឍប្រកប ដោយនិរន្តរភាព នៃពិភពលោកផងដែរ ។

ទ្វីបអាហ្រ្វិកមាន សុភា សិតមួយដែលថា “ម្នាក់ឯងដើរលឿន ទាំងអស់គ្នា ដើរឆ្ងាយ” ។ ឱ្យតែប្រជាជននៃប្រទេសចិន និងអាហ្រ្វិកចំនួន២ ពាន់៧រយលាននាក់ អាចចាប់ដៃគ្នា និងសាមគ្គីគ្នាជាធ្លុងមួយ នោះ ក៏នឹងបង្កើតថ្ងៃស្អែកដែលមាន ភាពកាន់តែល្អបវរ។ លើសពីនេះទៅទៀត សហគមន៍រួមវាសនា រវាងចិន និងអាហ្រ្វិកក្នុងយុគសម័យថ្មី ដែលត្រូវបានពង្រឹងជាបន្តបន្ទាប់ ក៏នឹងរួមចំណែកថាមពលវិជ្ជមានកាន់តែច្រើន ដល់សន្តិភាពនិងការអភិវឌ្ឍ របស់ពិភពលោកផងដែរ៕

To Top