ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ ពិព័រណ៍នាំចូលចិន អន្តរជាតិ លើកទី ៥នឹងប្រារព្ធឡើង នៅក្រុងសៀងហៃ ប្រទេសចិន ។ ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិទីមួយលើពិភពលោក ដែលផ្តោតសំខាន់លើការនាំចូល តាំងពីត្រូវបានរៀបចំធ្វើឡើង ជាលើកដំបូងនៅឆ្នាំ ២០១៨មក ពិព័រណ៍នាំចូលចិនអន្តរជាតិ(ហៅកាត់ CIIE) បានក្លាយទៅជាវេទិកាសំខាន់៤ ដូចជា ការបញ្ជាទិញអន្តរជាតិ ការជំរុញបណ្តាក់ទុនវិនិយោគ ការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិ និងកិច្ចសហប្រតិបត្តិការបើកទូលាយ ។
យប់ថ្ងៃទី៤ខែវិច្ឆិកាលោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញ ចូលរួមពិធីសម្ពោធបើកពិព័រណ៍ នាំចូលចិនអន្តរជាតិលើកទី ៥ ដែលធ្វើនៅទីក្រុង សៀងហៃ តាមប្រព័ន្ធអនឡាញ និងបានអញ្ជើញ ថ្លែងសុន្ទរកថា ក្រោមចំណងជើងថា «រួមគ្នាបង្កើតអនាគតល្អបវរ ដែលបើកទូលាយ និងមានភាពរុងរឿង» ។
លោក Xi Jinping បានគូសបញ្ជាក់ថា ការបើកទូលាយជាកម្លាំងចលកសំខាន់ នៃការរីកចម្រើន របស់អរិយធម៌មនុស្សជាតិ និងជាមាគ៌ាដ៏ចាំបាច់ នៃវឌ្ឍនភាពនិងភាពរុងរឿង នៃសកលលោក ។ បច្ចុប្បន្ននេះ ស្ថានការណ៍ប្រែប្រួលជា សកលដែលមិនធ្លាប់មានក្នុងមួយរយឆ្នាំ កន្លងមកកាន់តែខ្លាំងឡើងៗ សេដ្ឋកិច្ចពិភពលោកកង្វះកម្លាំង ចលកឲ្យស្តាឡើងវិញ ។ យើងត្រូវបើកទូលាយ ដើម្បីជំរុញសកល ភាវូបនីយកម្ម នៃសេដ្ឋកិច្ចពិភពលោកវិវឌ្ឍ ទៅមុខឥតឈប់ឈរ ដើម្បីឱ្យអភិវឌ្ឍភាពផ្តល់ផល ប្រយោជន៍កាន់តែច្រើន ដោយភាពយុត្តិធម៌ ដល់ប្រជាជនគ្រប់ប្រទេស ។
លោក Xi Jinping បានលើកឡើងថា សមាជបក្សកុម្មុយនីស្តចិន លើកទី ២០ បានគូសបញ្ជាក់ថា ប្រទេសចិនប្រកាន់ខ្ជាប់ នូវគោលការណ៍ជាតិ ការបើកទូលាយ អនុវត្តយ៉ាងម៉ឹងម៉ាត់ នូវយុទ្ធសាស្ត្របើកទូលាយដែល ផ្តល់ផលប្រយោជន៍គ្នានិងឈ្នះ- ឈ្នះគ្នា ប្រកាន់ទិសដៅត្រឹមត្រូវ នៃសេដ្ឋកិច្ចសកលភាវូបនីយកម្ម បង្កើនប្រសិទ្ធភាពក្នុង ការជំរុញគ្នា ទៅវិញទៅមក នៃទីផ្សារក្នុងស្រុក និង ទីផ្សារអន្តរជាតិនិង ប្រភពធនធានក្នុងស្រុក និងក្រៅស្រុក ដើម្បីឱ្យអភិវឌ្ឍភាព របស់ប្រទេសចិនក្លាយជា កាលានុវត្តភាពថ្មីនៃពិភពលោក ដែលអាចជំរុញការកសាង សេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ។
លោកបានប្រកាសថា ៖
ប្រទេសចិន នឹងជំរុញឱ្យគ្រប់ប្រទេសនិងគ្រប់ភាគីរួមគ្នា ចែករំលែកកានាលុវត្តភាព នៃទីផ្សារធំ របស់ប្រទេសចិន ។
ប្រទេសចិននឹងជំរុញ ឱ្យគ្រប់ប្រទេសនិងគ្រប់ភាគីរួមគ្នា ចែករំលែកកានាលុវត្តភាព នៃការបើកទូលាយខាងប្រព័ន្ធ ។
ប្រទេសចិននឹងជំរុញ ឱ្យគ្រប់ប្រទេស និងគ្រប់ភាគីរួមគ្នា ចែករំលែកកានាលុវត្តភាព នៃការធ្វើកិច្ចសហប្រតិបត្តិការ អន្តរជាតិដ៏កាន់តែស៊ីជម្រៅ ចិននឹងជំរុញ សេរីភាព និងភាពងាយស្រួល នៃការ ធ្វើពាណិជ្ជកម្មនិងវិនិយោគ ពង្រីកធំនូវបណ្តាញ នៃតំបន់ពាណិជ្ជកម្មសេរីស្តង់ដារ ខ្ពស់ដែលបើក ចំពោះសកលលោក គាំទ្រនិង ជួយប្រទេស កំពុងអភិវឌ្ឍន៍ដោយម៉ឺងម៉ាត់ ដើម្បីពន្លឿន ការវិវឌ្ឍរីកចម្រើន ដើម្បីជំរុញការបង្កើត សហគមន៍រួមវាសនា នៃមនុស្សជាតិ ។
លោក Xi Jinping បានគូសបញ្ជាក់នៅទីចុងក្រោយថា ផ្លូវនៅក្រោមជើងពន្លឺនៅខាងមុខ។ ប្រទេសចិនមានឆន្ទៈរួមជាមួយគ្រប់ប្រទេស អនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ រួមគ្នាពុះពារភាពលំបាក និងបញ្ហាដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខ ដើម្បីឱ្យការបើកទូលាយនាំ មកអនាគតដ៏ភ្លឺស្វាងនិង ថ្មីដល់ពិភពលោក !
នៅក្នុងសុន្ទរកថាគន្លឹះនៃ CIIE កន្លងមក លោក Xi Jinping បានគូសបញ្ជាក់ នូវពង្រឹងនិងពង្រីកការបើកទូលាយ ផ្តួចផ្តើមគំនិតលើកិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ និងអំពាវនាវឱ្យមានវឌ្ឍនភាពរួមគ្នា ។ នៅក្នុងសុន្ទរកថាគន្លឹះរបស់ CIIE ទាំងប្រាំលើក ពាក្យ “បើកទូលាយ” បានលេចឡើងច្រើនជាង ១០០ ដង ។
លោក Xi Jinping បានថ្លែងថា ៖ការប្តេជ្ញាចិត្តរបស់ចិន ដែលពង្រឹងនិងពង្រីក នូវការបើកទូលាយយ៉ាងមុតមាំមិនកែប្រែទេ ការប្តេជ្ញាចិត្តចែករំលែក ឱកាសអភិវឌ្ឍន៍ជាមួយពិភពលោក នឹងមិនកែប្រែទេ ការប្តេជ្ញាចិត្តដែលជំរុញ ឲ្យសកលភាវូបនីយកម្មសេដ្ឋកិច្ចឆ្ពោះទៅរកទិសដៅកាន់តែបើកទូលាយ បរិយាប័ន្ន ការទទួលផល ប្រយោជន៍ជាទូទៅ តុល្យភាពនិងឈ្នះ-ឈ្នះនឹងមិនកែប្រែទេ។ “
នេះគឺជាពាក្យសន្យាដ៏ម៉ឺងម៉ាត់ របស់លោក Xi Jinping នៅក្នុង CIIE លើកដំបូងនៅខែវិច្ឆិកា ឆ្នាំ ២០១៨ ។ លោកបានមានប្រសាសន៍ថា ប្រទេសចិនបើកទីផ្សារ របស់ខ្លួនដោយស្មោះស្ម័គ្រទៅកាន់ប្រទេសនានា ហើយ CIIE មិនត្រឹមតែត្រូវប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំប៉ុណ្ណោះទេ ថែមទាំងត្រូវប្រារព្ធឡើង ក្នុងកម្រិតខ្ពស់ដោយទទួលបានសមិទ្ធិផលល្អនិង កាន់តែល្អប្រសើរ ។
“គ្មាននរណាម្នាក់អាចបញ្ឈប់ និន្នាការនៃទន្លេដ៏អស្ចារ្យ ដែលឆ្ពោះទៅមុខនោះទេ” ។
នៅឆ្នាំ ២០១៩ ក្នុងអំឡុងពេល CIIE លើកទី ២ ដែលប្រឈមមុខនឹង ការមានសំឡេងមួយចំនួននៃ “ការបំបាត់ពិភពលោកភាវូបនីយកម្ម” លោក Xi Jinping បានលើកឡើងថា គ្មានប្រទេសណា អាចដោះស្រាយបញ្ហាសេដ្ឋកិច្ច ពិភពលោកតែម្នាក់ឯងបានទេ ។ លោកបានប្រើទន្លេធំៗ លើលោកមកធ្វើជាការ ប្រៀបធៀប ដើម្បីពន្យល់ថា សកលភាវូបនីយកម្មសេដ្ឋកិច្ច គឺជានិន្នាការប្រវត្តិសាស្ត្រ ។ លោកបានបន្តថ្លែងទៀតថា ទន្លេ Yangtze ទន្លេ Nile ទន្លេ Amazon និង ទន្លេ Danube កំពុងហូរទៅមុខទាំងថ្ងៃទាំងយប់ បើទោះបីជានឹងមាន រលកថយក្រោយខ្លះ បើទោះបីជាមានទឹកហូរខ្លាំង និងថ្មប៉ប្រះទឹកក៏ដោយ ក៏គ្មាននរណាអាចបញ្ឈប់និន្នាការ នៃទន្លេធំៗហូរទៅមុខបានដែរ ។
“យើងត្រូវតែមានទំនុកចិត្តទៅវិញទៅមកមិន មែនសង្ស័យទេ ត្រូវតែពួតដៃគ្នា មិនមែនកណ្តាប់ដៃទេ ”។
ឆ្នាំ២០២០ ជំងឺកូវីដ១៩ បានរីករាលដាល នៅទូទាំងពិភពលោក ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៣ បានរៀបចំធ្វើតាមពេលកំណត់ ។ ទីផ្សារតម្រូវការក្នុងស្រុក ដោយមានទ្រង់ទ្រាយធំ ដែលមានប្រជាជនជាង១,៤ពាន់លាននាក់ ក្រុមមនុស្សដែលមានប្រាក់ចំណូល ជាកម្រិតមធ្យមលើសពី៤០០លាននាក់ ទំហំផលិតផលនិង សេវាកម្មនាំចូលប្រចាំឆ្នាំជា២,៥ ទ្រីលានដុល្លារអាមេរិក អ្វីទាំងនេះគឺភាពទាក់ទាញ និងការជឿជាក់ខ្លួនរបស់ប្រទេសចិន។
ការរៀបចំធ្វើពិព័រណ៍ នាំចូលចិនអន្តរជាតិលើកទី៣ ក្រោមបរិបទដ៏ពិបាក ពេលថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកធ្វើពិព័រណ៍នាំចូលចិនអន្តរជាតិ លោកXi Jinpingបានគូសបញ្ជាក់ថា យើងត្រូវតែប្រកាន់ខ្ជាប់គំនិតកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ មានទំនុកចិត្តទៅវិញទៅមក មិនមែនសង្ស័យទេ ត្រូវតែពួតដៃគ្នា មិនមែនកណ្តាប់ដៃទេ ត្រូវតែពិគ្រោះពិភាក្សាគ្នា មិនមែនជេរប្រមាថគ្នាទេ ហើយតម្កល់ផលប្រយោជន៍រួម នៃប្រទេសនានាជាអាទិភាព ដើម្បីជំរុញសេដ្ឋកិច្ចសកលភាវូបនីយកម្មឆ្ពោះទៅរកទិសដៅប្រកបដោយបើកទូលាយ បរិយាប័ន្ន អនុគ្រោះ តុល្យភាពនិងឈ្នះ-ឈ្នះគ្នា។
“វាពិបាកសម្រាប់អ្នកដែលឈរ តែម្នាក់ឯងដើម្បីក្រោកឡើង ហើយអ្នកដែលធ្វើវាងាយស្រួល នឹង ធ្វើរួមជាមួយគ្នា” ។
ឆ្នាំ២០២១ ដោយសារមិនខ្លាច សាកល្បងជាច្រើនដែលនាំមកដោយជំងឺកូវីដ១៩ ពិព័រណ៍ នាំចូលចិនអន្តរជាតិ លើកទី៤បានបើកធ្វើ តាមពេលកំណត់ម្តងទៀត ភ្ញៀវនិងពាណិជ្ជករ អន្តរជាតិក៏នាំទំនិញថ្មី មកកាន់ពិព័រណ៍ចិនអន្តរជាតិ ដែលជាវេទិកាថ្មីទូទាំងពិភពលោក ។
ជំងឺកូវីដ១៩នៅតែបន្តរីករាលដាល នៅទូទាំងពិភពលោក ផ្លូវអនាគតនៃការស្តារសេដ្ឋកិច្ចសកល មានភាពរុងរឿងឡើងវិញ នៅតែពោរពេញដោយឧបសគ្គ ប្រជាជន នៃប្រទេសនានាត្រូវតែរួមទុក្ខរួមសុខចាប់ដៃរួមគ្នាពុះពារឧបសគ្គ។ឆ្នាំនេះ ពេលថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធបើកនៃពិព័រណ៍នាំចូលចិនអន្តរជាតិ លោក Xi Jinping បានយកគំនិត បុរាណចិន ““孤举者难起,众行者易趋”ដែលមានន័យថា វាពិបាកសម្រាប់អ្នកដែលឈរ តែម្នាក់ឯងដើម្បីក្រោកឡើង ហើយអ្នកដែលធ្វើវាងាយ ស្រួល នឹងធ្វើរួមជាមួយគ្នា ដើម្បីបៀបធៀបកម្លាំងសមាគ្គីគ្នា ។ លោកបានធ្វើកិច្ចសន្យាយ៉ាងមុតមាំទៅលើពិភពលោក ដែលថាចិនរីករាយរួមជាមួយប្រទេសនានា រួមគ្នាបង្កើតសេដ្ឋកិច្ចសកល ដោយបើកទូលាយ ដើម្បីធ្វើឱ្យខ្យល់រដូវផ្ការីកដោយបើកទូលាយ ផ្តល់ភាពកក់ក្តៅដល់ពិភពលោក !
នេះគឺដោយសារខ្យល់រដូវផ្ការីក ដោយបើកទូលាយពេញពិភពលោក នៅក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិទាំង៤លើកកន្លងមក ផលិតផលថ្មី បច្ចេកទេសថ្មីឬសេវាកម្មថ្មី សរុបជាង១៥០០បានបង្ហាញជាលើកដំបូង នៅក្នុងពិភពលោកឬនៅក្នុងមហាដី គោកចិន ជាមួយនឹងទំហំប្រាក់ចុះកង់ត្រា កើនឡើងដល់២៧២៣រយលានដុល្លារអាមេរិក ដែលក្លាយជាម៉ាស៊ីនជំរុញ សម្រាប់កំណើនពាណិជ្ជកម្មអន្តរជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសកល៕