ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង និងអាមេរិក ព្រមព្រៀងគ្នាបន្តសមយុទ្ធ​ ដែនអាកាសទ្រង់ទ្រាយធំ រហូតដល់ថ្ងៃសៅរ៍ ក្រោយពីកូរ៉េខាងជើង បាញ់មីស៊ីលផ្លោងអន្តរទ្វីប

បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់ទីក្រុងសេអ៊ូលបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចពិភាក្សារបស់លោក ជាមួយប្រធានមន្ទីរបញ្ចកោណថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានយល់ព្រមបន្តធ្វើ សមយុទ្ធដែនអាកាសរួមគ្នាទ្រង់ទ្រាយធំ របស់ពួកគេរហូតដល់ថ្ងៃសៅរ៍។

យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ព័ន្ធមិត្តត្រូវបានគេគ្រោងនឹង បញ្ចប់ការអនុវត្តសមយុទ្ធ Vigilant Storm រយៈពេលប្រាំថ្ងៃនៅថ្ងៃសុក្រ ដោយមានយន្តហោះប្រហែល ២៤០គ្រឿង រួមទាំងយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលត្រូវបានចល័តនៅជុំវិញឧបទ្វីបកូរ៉េ។

ទោះជាយ៉ាងណាក៏ដោយ ពួកគេបានសម្រេចចិត្តពង្រីក សមយុទ្ធនេះបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការ បាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) របស់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ ។ ដោយប្រកាសពីការសម្រេចចិត្ត នៅក្នុងទីក្រុងសេអ៊ូល កងកម្លាំងទ័ពអាកាសភាគខាងត្បូង បានឈប់តាមកំណត់ពេលវេលា នៃការហ្វឹកហ្វឺននឹងបញ្ចប់។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បន្ទាប់ពីកិច្ចពិភាក្សា ជាមួយរដ្ឋមន្ត្រីការពារជាតិ Lloyd Austin រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Lee Jong-sup បាននិយាយថា សមយុទ្ធនឹងត្រូវអូសបន្លាយមួយថ្ងៃ តាមសំណើផ្ទាល់របស់គាត់ទៅកាន់រដ្ឋមន្រ្តី ៕

ប្រែសម្រួលៈ ណៃ តុលា

To Top