បរទេស៖ មន្ទីរបញ្ចកោណនៅថ្ងៃសុក្រ បានប្រកាសផ្តល់ជំនួយយោធាថ្មីដល់អ៊ុយក្រែន។ កញ្ចប់សព្វាវុធដែលមានតម្លៃ ៤០០ លានដុល្លារ រួមមានរថក្រោះសម័យសូវៀត មីស៊ីលប្រឆាំងដែនអាកាសហួសសម័យ និងយន្តហោះដ្រូនខ្នាតតូច kamikaze។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោកស្រី Sabrina Singh បានប្រាប់អ្នកយកព័ត៌មានថា ដោយទទួលបានពីគំនិតផ្តួចផ្តើម ជំនួយសន្តិសុខអ៊ុយក្រែនចំនួន ៣ពាន់លានដុល្លាររបស់មន្ទីរបញ្ចកោណ កញ្ចប់ “តំណាងឱ្យការចាប់ផ្តើមនៃដំណើរការ ចុះកិច្ចសន្យាដើម្បីផ្តល់សមត្ថភាពជាអាទិភាពបន្ថែម ដល់អ៊ុយក្រែន” ។ នៅក្រោម USI, មន្ទីរបញ្ចកោណទិញអាវុធ និងឧបករណ៍សម្រាប់អ៊ុយក្រែន ដោយផ្ទាល់ពីក្រុមហ៊ុន និងអ្នកផ្គត់ផ្គង់អាវុធ។
រួមបញ្ចូលនៅក្នុងកញ្ចប់គឺរថក្រោះ T-72 ជំនាន់សូវៀត ៤៥ គ្រឿង ដែលត្រូវបានជួសជុលឡើងវិញ ដែលទិញដោយសហរដ្ឋអាមេរិក និងហូឡង់ពីសាធារណរដ្ឋឆេក។ ថវិកាក៏ត្រូវបានផ្តល់ជូនផងដែរ ដើម្បីជួសជុលមីស៊ីល ប្រឆាំងអាកាស HAWK ចាស់ៗរបស់អាមេរិក សម្រាប់ប្រើប្រាស់ដោយកងកម្លាំង របស់ទីក្រុងគៀវ និងជួសជុលរថពាសដែក M1117 ចំនួន ២៥០ គ្រឿង ដែលអាមេរិក ប្រើប្រាស់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០មក។
អ៊ុយក្រែនក៏នឹងទទួលបានទូកពាសដែក ចំនួន ៤០ គ្រឿង យន្តហោះគ្មានមនុស្សបើក ‘kamikaze’ Phoenix Ghost ចំនួន ១ ១០០ គ្រឿង និងថវិកា សម្រាប់ការបណ្តុះបណ្តាល និងថែទាំឧបករណ៍៕ សម្រួលៈ ណៃ តុលា