ព័ត៌មានអន្តរជាតិ

រុស្ស៊ី វាយប្រហារបំផ្លាញ រោងចក្រផលិត គ្រាប់រ៉ុក្កែត របស់អ៊ុយក្រែន

បរទេស ៖ ក្រសួងការពារជាតិ បាននិយាយថា កងទ័ពអាកាសរុស្ស៊ី បានវាយប្រហាររោងចក្រផលិត គ្រាប់រ៉ុក្កែត នៅភាគខាងកើត អ៊ុយក្រែន និងបំផ្លាញទីស្នាក់ការ ទាហានស៊ីឈ្នួល មួយកន្លែងផងដែរ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ របស់ខ្លួនកាលពីថ្ងៃសុក្រថា រោងចក្រផលិតម៉ាស៊ីនកាំជ្រួច នៅ Pavlograd ត្រូវបានវាយប្រហារ រួមជាមួយនឹងរោងចក្រ Kommunar នៅ Kharkov កម្ពស់៣ជាន់ ដែលបានផលិតគ្រាប់បែក សម្រាប់គ្រាប់រ៉ុក្កែតច្រើន ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយទៀតថា យន្តហោះ និង កងកម្លាំងជើងគោករុស្ស៊ី ក៏បានវាយប្រហារមជ្ឈមណ្ឌល បញ្ជាការចំនួន៥ និងបានធ្វើការវាយប្រហារ ដោយមីស៊ីលទៅលើទីស្នាក់ការ កណ្តាលរបស់”កងទាហានស៊ីឈ្នួលបរទេសមួយ” នៅជិតទីក្រុង នីកូឡាវ ភាគខាងត្បូង។

ក្រសួងបានបន្ថែមថា គ្រាប់រ៉ុក្កែតចំនួន ៩គ្រាប់ ដែលបាញ់ចេញពីកាំជ្រួច M142 HIMARS ផលិតដោយសហរដ្ឋអាមេរិក និង៣គ្រាប់ ដែលបាញ់ចេញពីប្រព័ន្ធ BM-27 Uragan ត្រូវបានបំផ្លាញចោលពាក់កណ្តាល អាកាសនៅក្នុងតំបន់ Kherson របស់ប្រទេសរុស្ស៊ី។

សូមជម្រាបថា រដ្ឋាភិបាលទីក្រុងមូស្គូ បានបង្កើនការវាយប្រហារ លើទីក្រុងគៀវ និងកន្លែងផ្សេងទៀត ក្នុងប្រទេសអ៊ុយក្រែនកាលពីខែមុន ដោយវាយលុករោងចក្រថាមពលកម្ដៅ និងបណ្តាញអគ្គិសនី ក្នុងចំណោមគោលដៅផ្សេងទៀត ៕

ប្រែសម្រួលៈ ណៃ តុលា

To Top