ព័ត៌មានអន្តរជាតិ

រុស្សី បើកការទម្លាក់​គ្រាប់​បែក​ តំបន់​ព្រំដែន​អ៊ុយក្រែន​ ជាង ៧០ គ្រាប់

គៀវ៖ អភិបាលនៃតំបន់ Sumy របស់អ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានបាញ់មីស៊ីលចំនួន ៧០គ្រាប់ទៅកាន់សហគមន៍ចំនួន ៤ នៅក្នុងការវាយប្រហារចុងក្រោយបង្អស់ នៅក្នុងការវាយប្រហារជាបន្តបន្ទាប់ នៅតាមតំបន់ព្រំដែន។

លោក Dmytro Zhyvytskyi អភិបាលនៃសង្កាត់រដ្ឋបាល Sumy បានរាយការណ៍ពីការវាយប្រហារនេះ នៅក្នុងការបង្ហោះតាម Telegram កាលពីថ្ងៃសុក្រថា លោកបានឲ្យដឹងថា មិនមានអ្នករងរបួសនោះទេ ប៉ុន្តែបានខូចខាតអគារលំនៅដ្ឋាន និងពាណិជ្ជកម្ម។

តំបន់ Sumy ស្ថិតនៅភាគឦសានរបស់ប្រទេស បានបន្តឃើញថា ទីក្រុងរបស់ខ្លួន ដែលត្រូវបានវាយប្រហារ ដោយមីស៊ីលរបស់រុស្ស៊ី បើទោះបីជាការប្រយុទ្ធនៅក្នុងសង្គ្រាម បានផ្លាស់ប្តូរទៅកាន់តំបន់ភាគខាងកើត និងភាគខាងត្បូង របស់ប្រទេសអ៊ុយក្រែនក៏ដោយ។

លោក Zhyvytskyi បានបន្ដថា ការវាយប្រហារ បានចាប់ផ្តើមនៅពេល ដែលកងកម្លាំងរុស្ស៊ីបានបាញ់កាំភ្លើងត្បាល់ចំនួន ៩លើទីក្រុង Khotyn ដែលជាទីក្រុងតូចមួយនៅភាគខាងជើង នៃទីក្រុង Sumy ។ ជនជាតិរុស្ស៊ីក៏បានបាញ់កាំភ្លើងត្បាល់ ចំនួន ៩ គ្រាប់ទៀតទៅលើទីក្រុង Myropol ដែលលោក Zhyvytskyi បានលើកឡើងថា បានផ្ទុះដោយមិនបង្កការខូចខាតឡើយ។

លោកបានបន្ថែមថា នៅពេលរសៀល យោធារុស្ស៊ីបានបើកការបាញ់ប្រហារ ទៅលើភូមិ ដែលមិនបានបញ្ជាក់ចំនួនពីរ នៅតាមព្រំដែន ដោយប្រើប្រាស់កាំភ្លើងធំ បាញ់ដោយខ្លួនឯង ដែលបានបញ្ឆេះការផ្ទុះចំនួន ១៥គ្រាប់។

យោងតាមលោក Zhyvytskyi បានឱ្យដឹងថា កងកម្លាំងរុស្ស៊ីបានបាញ់ទៅលើសហគមន៍ Bilopolsk អស់រយៈពេលជិតមួយម៉ោង ហើយបានបាញ់បង្ហោះកាំជ្រួច ចំនួន ២៨ គ្រាប់ ដែលបណ្តាលឱ្យខូចខាត ដល់អគារលំនៅដ្ឋានចំនួន ៣ និងអគារពាណិជ្ជកម្មចំនួន ៤៕ ប្រែសម្រួល ឈូក បូរ៉ា

To Top