ព័ត៌មានអន្តរជាតិ

ចិន ចាប់យកឱកាស បានមុនគេវិនិយោគ ជាង២ពាន់លានដុល្លារ ដើម្បីទាញយកមាស “ស”

បរទេស៖ក្រសួងបរទេសរបស់ប្រទេសអាហ្សង់ទីនតាមរយៈ rt.com បានប្រកាសអះអាងថាក្រុមហ៊ុនចិនបានចុះហត្ថលេខាទឹកប្រាក់វិនិយោគប្រមាណជា២,២ពាន់លានដុល្លារក្នុងការដំណើរការគម្រោងស្វែងរករ៉ែ លីចូម​ចំនួន២កន្លែងនៅក្នុងប្រទេស។

ក្រុមហ៊ុនចិនដែលមានមូលដ្ឋានធំនៅក្នុងទីក្រុងសៀងហៃនេះនឹងអាចបង្កើតការងារបានទៅដល់១០០០០នាក់នៅក្នុងប្រទេសអាហ្សង់ទីននេះបើយោងតាមការបញ្ជាក់ដោយក្រសួងការបរទេសដដែលហើយក៏ជាជំហ៊ានដំបូងគេដើម្បីស្វែងរករ៉ែដែលពិភពលោកពេលនេះហៅវាថាជាមាស”ស”ឬ White Gold។

គួរឲ្យដឹងដែរថាប្រទេសអាហ្សង់ទីនប្រទេសបូឡាវីនិងប្រទេសឈីលីគឺជាប្រទេស៣ដែលត្រូវបានអ្នកវិទ្យាសាស្ត្រស្រាវជ្រាវរកឃើញថាជាទីតាំងត្រីកោណដែលសំបូរទៅដោយរ៉ែលីចូមជាងគេបំផុតលើពិភពលោកប្រមាណជា៦៧ភាគរយនៃលីចូមទាំងអស់ដែលមានលើភពផែនដីយើងនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top