ព័ត៌មានអន្តរជាតិ

លោក Xi Jinping ថ្លែងសុន្ទរកថា នៅក្នុងពិធីបើកមហាសនិ្នបាតភាគីហត្ថលេខី នៃ« អនុសញ្ញាស្តីពីតំបន់ដីសើម » លើកទី ១៤ 

នារសៀលថ្ងៃទី៥ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋបានអញ្ជើញចូលរួម ពិធីបើកមហាសនិ្នបាតភាគីហត្ថលេខី នៃ« អនុសញ្ញាស្តីពីតំបន់ដីសើម » លើកទី ១៤ នៅទីក្រុង Wuhan តាមប្រព័ន្ធវីដេអូ ព្រមទាំងថ្លែងសុន្ទរកថា ក្រោមចំណងជើងថា “ស្រឡាញ់ថែទាំដីសើម ការពារអនាគត ជំរុញប្រតិបត្តិការសកល ក្នុងការអភិរក្សតំបន់ដីសើម”  ។

ថ្លែងក្នុងសុន្ទរកថា លោក Xi Jinping បានបញ្ជាក់ថា តាំងពីបុរាណកាលមក មនុស្សជាតិរស់នៅតាមដែនទឹក អរិយធម៌បានកើតមកដោយទឹក ហើយផលិតកម្ម និងជីវភាពរស់នៅរបស់មនុស្ស គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយដីសើម ។ យើងត្រូវបង្កើនការយល់ដឹងយ៉ាងស៊ីជម្រៅ ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាជំរុញប្រតិបត្តិការសកល ក្នុងការអភិរក្សដីសើម ។

លោក Xi Jinping បានបន្តថា ប្រទេសចិន ទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ ក្នុងការអភិរក្សតំបន់ដីសើម ដោយបានបង្កើតប្រព័ន្ធអភិរក្សនិងដាក់ចេញ«ច្បាប់អភិរក្សតំបន់ដីសើម» ។ ប្រទេសចិន នឹងកសាងទំនើបកម្មដែលមានសុខដុមនីយកម្ម រវាងមនុស្សនិងធម្មជាតិ និងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃកិច្ចអភិរក្សតំបន់ដីសើម ។ ក្រៅពីនេះ ប្រទេសចិននឹងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បង្កើត “មជ្ឈមណ្ឌលព្រៃកោងកាងអន្តរជាតិ” នៅទីក្រុង Shenzhen និងគាំទ្រដល់ការរៀបចំវេទិកាឆ្នេរសមុទ្រសកល ។ ចូរឱ្យយើងរួមគ្នាខិតខំប្រឹងប្រែង ដើម្បីចារទំព័រថ្មីក្នុងការអភិរក្សដីសើម លើសកលលោក ៕

To Top