ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ពិភពលោកទន្ទឹងរង់ចាំ ការបើកធ្វើពិព័រណ៍ នាំចូលចិនអន្តរជាតិ ហើយពិព័រណ៍នាំចូលចិនអន្តរជាតិ មានអំណោយផលដល់ពិភពលោកទាំងមូល

កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ បានសម្ពោធបើកនៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ ក្រុងសៀងហៃតាមពេលកំណត់ ។ ក្នុងនាមជាពិព៍រណ៍ថ្នាក់ជាតិខ្នាតធំ លើកដំបូងបង្អស់ នៅលើពិភពលោកដែលធ្វើឡើង ក្រោមប្រធានបទស្តីពីការនាំចូល ចាប់តាំងពីពិព័រណ៍នាំចូលចិនអន្តរជាតិ បានបង្កើតឡើងមក ក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ពិភពលោក ។

ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ សមត្ថភាពប្រើប្រាស់ដ៏ខ្លាំងក្លា នៃទីផ្សាររបស់ចិន បាននិងកំពុងធ្វើឱ្យពាណិជ្ជករ មកពីប្រទេសនានាកោតស្ងប់ស្ងែងជាប់មិនដាច់ ហើយកម្លាំងទាក់ទាញសហគ្រាស នៅលើពិភពលោកទាំងមូលរបស់ខ្លួន ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ។

នៅទីក្រុងកាប៊ុល រដ្ឋធានីប្រទេសអាហ្វហ្កានីស្ថាន នាពេលថ្មីៗកន្លងទៅនេះ ថៅកែរោងចក្រមួយឈ្មោះ Hakazad មានការអន្ទះអន្ទែងខ្លាំង ហេតុនេះហើយ គាត់បានទាក់ទងជាមួយ ដៃគូសហប្រតិបត្តិការរបស់ខ្លួន នៅទីក្រុងសៀងហៃដែលស្ថិតនៅទីឆ្ងាយមជាញឹកញាប់ គាត់រំពឹងថា នឹងដាក់លក់ផលិតផលរបស់ខ្លួន ក្នុងទីផ្សាររបស់ចិន ដោយពឹងផ្អែកទៅលើឱកាស នៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ ពីព្រោះប្រការនេះនឹងសម្រេចអនាគត និងជោគវាសនារោងចក្ររបស់គាត់ ។

រោងចក្រនេះដែលបានធ្វើអាជីវកម្មដោយ លោក Hakazad សំខាន់គឺផលិតវត្ថុសិប្បកម្ម ប្រពៃណីមួយប្រភេទ របស់អាហ្វហ្កានីស្ថានដែលមានប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយ ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសាររងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ ១៩ និងភាពវឹកវរខាងនយោបាយ ក្នុងប្រទេសអាហ្វហ្កានីស្ថាន បានជាបណ្តាលឱ្យអាជីវកម្មធ្លាក់ចុះយ៉ាងខ្លាំង ។

យ៉ាងណាមិញ អ្នកដែលនាំមកនូវក្តីសង្ឃឹមដល់លោក Hakazad គឺពាណិជ្ជករវ័យក្មេងម្នាក់ឈ្មោះ Ali ។ យុវជនអាហ្វហ្កានីស្ថានម្នាក់នេះបានរស់នៅនិងធ្វើជំនួញនៅប្រទេសចិន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ។ កាលពីឆ្នាំ ២០២១ ដោយមកពីបានលក់កម្រាលព្រំនៅពិព័រណ៍នាំចូលចិនអន្តរជាតិ គាត់បានក្លាយជា”អ្នកល្បីតាមបណ្តាញអ៊ីនធឺណែត” ។ លោក Ali បាននិយាយថា ប្រសិនបើផលិតផលមានទីផ្សារ នោះ រោងចក្រនេះនឹងមានសង្ឃឹមហើយ បើប្រៀបធៀបនឹងកាលពីមុន ហើយកម្មករទាំងឡាយក៏អាចត្រឡប់ចូលធ្វើការជាថ្មីឡើងវិញផងដែរ ។ អ្វីដែលកាន់តែសំខាន់ជាងទៀត គឺ សិក្បកម្មដ៏ប្រណីត ដែលបានបន្តវេនរាប់ពាន់ឆ្នាំមកហើយនេះ ក៏ត្រូវបានរំពឹងថា នឹងបន្តផ្សព្វផ្សាយតទៅទៀត ។

ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ ពិព័រណ៍នាំចូលចិនអន្តរជាតិ បានកែប្រែគន្លងជីវិតរបស់មនុស្សដ៏ច្រើនរាប់មិនអស់ ហើយបាននាំមកនូវឱកាសនិងក្តីសង្ឃឹមដល់ពួកគេ ។ បន្ទាប់ពីស្តាប់រឿងរ៉ាវរបស់លោក Hakazad លោកអ្នកប្រហែលនឹងដឹងច្បាស់ថា ហេតុអ្វីបានជាព្រឹត្តិការណ៍អន្តរជាតិដ៏ឱឡារិកនេះ ញ៉ាំងឱ្យពិភពលោកពោរពេញ ទៅដោយការរំពឹងទុក ។

តាមពិតទៅ ជំនឿចិត្តរបស់លោក Ali គឺមិនមែនគ្មានភស្តុងតាងអ្វីទាល់តែសោះ ។ មិនថា ស្រាបៀរនិងកាហ្វេរបស់ប្រទេសអង់ហ្គោឡា កម្រាលព្រំសិប្បកម្មនិងគ្រាប់ pine nuts របស់អាហ្វហ្កានីស្ថានឬមួយក៏សាប៊ូបុរាណ និងប្រេងផ្កាកុលាបក្រុងដាម៉ាសរបស់ស៊ីរីក្តី ផលិតផលប្រកបដោយលក្ខណៈពិសេស ដែលមានគុណភាពខ្ពស់និងតម្លៃថោកទាំងនេះ បានចូលក្នុងទីផ្សារធំរបស់ចិនដែលមានចំនួនប្រជាជនជាង ១ ពាន់ ៤ រយលាននាក់តាមរយៈពិព័រណ៍ នាំចូលចិនអន្តរជាតិ ។ ប្រការនេះនឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ជាពិសេសគឺប្រទេស មិនរីកលូតលាស់បំផុតឱ្យដោះស្រាយបញ្ហាលំបាក ក្នុងការអភិវឌ្ឍពាណិជ្ជកម្ម ហើយឆ្លងតាមរយៈការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសចិនអាចចែករំលែក នូវកាលានុវត្តភាពអភិវឌ្ឍន៍ ក្នុងការធ្វើសកលភាពវូបនីយកម្មផងដែរ ។

តាមការផ្សាយដំណឹងឱ្យដឹងថា ប្រទេសកម្ពុជាបានចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិ ៤ លើកជាប់ៗគ្នា ដែលបានធ្វើឱ្យផលិតផលកម្ពុជាប្រកបដោយគុណភាពល្អជាច្រើន ដាក់លក់ក្នុងទីផ្សារចិន និងសកល ក្នុងនោះ កសិផលពិសេសកម្ពុជា ដូចជា អង្ករផ្កាម្លិះនិងផ្លែស្វាយជាដើមបានដាក់លក់ក្នុងទីផ្សារចិនរួចជាស្រេច ដែលទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ពីអ្នកប្រើប្រាស់របស់ចិន ។ កាលពីខែតុលា ឆ្នាំនេះ ពិធីសម្ពោធនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន បានបើកធ្វើនៅក្រុងភ្នំពេញ រាជធានីកម្ពុជា ផ្លែមៀនបានក្លាយជាផ្លែឈើស្រស់របស់កម្ពុជា ប្រភេទទីបីដែលអាចនាំចេញទៅកាន់ប្រទេសចិនដោយផ្ទាល់បន្ទាប់ពីចេកនិងស្វាយ នេះគឺជាលទ្ធផលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរ ។ រំពឹងថា សហគ្រាសកម្ពុជាកាន់តែច្រើនឡើងៗនឹងធ្វើឱ្យផលិតផលពិសេសកម្ពុជា ប្រកបដោយគុណភាពល្អដាក់លក់ ក្នុងទីផ្សាររបស់ចិនតាមរយៈពិព័រណ៍ នាំចូលចិនអន្តរជាតិ ។

បើត្រឡប់ទៅខែវិច្ឆិកា ឆ្នាំ ២០១៨ វិញ ខណៈពេលវិធានការគាំពារនិយម ខាងពាណិជ្ជកម្មត្រូវគេឃោសនាបំប៉ោង យ៉ាងគឃ្លើន ប្រទេសចិន បែរជាបានពង្រីកការបើកទូលាយយ៉ាងមុតមាំ និងបង្កើតជាវេទិកាដ៏ធំធេងមួយ សម្រាប់ឱ្យទំនិញសកលចូលលក់ក្នុងទីផ្សាររបស់ចិន ។ លោក Owen Messick អគ្គនាយកប្រចាំនៅតំបន់ប្រទេសចិន នៃក្រុមហ៊ុន dōTERRA ដែលជាសហគ្រាសថែទាំសុខភាពដោយក្លិនក្រអូបនិងប្រេងក្រអូបធំជាងគេមួយ នៅទូទាំងពិភពលោកនៅតែចងចាំយ៉ាងច្បាស់ ចំពោះបទពិសោធន៍ជីវិតរបស់ខ្លួននៅកាលនោះ ៕

To Top