បរទេស៖ ក្រុមហ៊ុនអ្នកជំនាញផលិតនាវារបស់រុស្សី ដែលមានមូលដ្ឋាននៅក្នុងតំបន់ Serverodvinsk កាលពីថ្ងៃចន្ទម្សិលមិញនេះបានអះអាងថា នាវាមុជទឹកជាយុទ្ធសាស្ត្រនិងដើរដោយថាមពលនុយក្លេអ៊ែរថ្មីមួយ ប្រភេទដែលមានឈ្មោះថា Generalissimo Suvorov គឺស្ទើរតែត្រៀមខ្លួន រួចរាល់ហើយក្នុងការចូលបម្រើ ប្រតិបត្តិការនៃកងកម្លាំងយោធារបស់រុស្សី។
ប្រធានប្រតិបត្តិនៃក្រុមហ៊ុនផលិត Sevmash លោក Mikhail Bundichenko បានថ្លែងប្រាប់បណ្តាញក្រុមអ្នកសារព័ត៌មានថា៖ Generalissimo Suvorov បានបញ្ចប់គ្រប់ដំណាក់កាលធ្វើតេស្តសាកល្បងទាំងការប្រតិបត្តិការនៅក្នុងសមុទ្រទាំងការធ្វើតេស្តសាកល្បងប្រព័ន្ធដំណើរការគ្រប់ទាំងអស់។
គួរឲ្យដឹងដែរថាកាលពីសប្តាហ៍កន្លងទៅ Generalissimo Suvorov បានធ្វើតេស្តជោគជ័យជាមួយនឹងការបាញ់មីស៊ីលឆ្លងទ្វីបបាញ់ចេញពីនាវាមុជទឹកប្រភេទ Bulava-class ទៅចំគោលដៅយ៉ាងត្រឹមត្រូវបំផុតនៅក្នុងតំបន់ភាគខាងកើត Kamchatka ចេញពីសមុទ្រសឬ White Sea ៕
ប្រែសម្រួល៖ស៊ុនលី