បរទេស ៖ មន្ត្រីពិសេសតំណាង ឲ្យក្រសួងការបរទេស នៃប្រទេសអាលហ្សេរី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានថ្លែងថា ប្រទេសអាល់ហ្សេរី បានដាក់ពាក្យ ស្នើសុំជាផ្លូវការ ហើយដើម្បី អាចចូលរួម ជាមួយនឹងក្រុមប្លុកសេដ្ឋកិច្ច BRICS ដោយអះអាងថា បានត្រៀមខ្លួន គ្រប់លក្ខខណ្ឌរួចរាល់ ហើយ ។
ប្រធានាធិបតី នៃប្រទេសអាល់ហ្សេរី លោក Abdelmadjid Tebboune ថ្មីៗនេះ បានថ្លែងថា ប្រទេសរបស់លោកពិត ជាមានបំណងក្នុងការចូលរួមជាមួយ នឹងប្លុកសេដ្ឋកិច្ច ដែលមានប្រទេសប្រេស៊ីល ប្រទេសរុស្សី ប្រទេសឥណ្ឌាប្រទេសចិន និងអាហ្វ្រិកខាងត្បូងនេះ ដោយពន្យល់ថា ប្រទេសរបស់លោកអាចធ្វើបាន តាមគ្រប់លក្ខខណ្ឌ តម្រូវទាំងអស់។
ក្រោយដំណឹងនេះអគ្គរដ្ឋទូតរុស្សីប្រចាំ នៅប្រទេសអាល់ហ្សេរី លោក Valeryan Shuvaev បានចង្អុលបង្ហាញថា រដ្ឋាភិបាលទីក្រុងមូស្គូ គឺមិនមានការរារាំងណាមួយ ចំពោះការចូលរួមរបស់ប្រទេស អាល់ហ្សេរីឡើយ។
គួរឲ្យដឹងដែរថា កិច្ចប្រជុំ BRICS ដែលបានធ្វើឡើង កាលពីខែមិថុនាកន្លងមកនេះ បានកើនឡើង នៃចំនួនប្រទេសចូលរួម បន្ថែមដល់ទៅ១៣ផ្សេងទៀត ដែលក្នុងនោះប្រទេសអាល់ហ្សេរី ត្រូវបានដាក់ឲ្យធ្វើការថ្លែងការណ៍ មុនគេ នៅក្នុងកិច្ចប្រជុំនេះផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
