ព័ត៌មានអន្តរជាតិ

លោកXi Jinping ៖ អភិរក្សដីសើម ការពារអនាគត

តាំងពីដើមរៀងមក មនុស្សជាតិ គឺរស់នៅតាមដងទន្លេ អរិយធម៌ក៏កកើតឡើង ដោយទឹកដែរ ការរស់នៅនិងបង្កបង្កើនផល របស់មនុស្សជាតិ មានទំនាក់ទំនង យ៉ាងជិតស្និទ្ធ ជាមួយដីសើម ។ អភិរក្សដីសើមមនុស្សជាតិ និងធម្មជាតិមានភាព ចុះសម្រុមជាមួយគ្នាការរួមគ្នា ការពារនិងអភិរក្សដីសើម មានអត្ថន័យដ៏សំខាន់ណាស់ ។ យើង គួរយល់ដឹង ឲ្យកាន់តែស៊ីជម្រៅ និងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញ សកម្មភាពការពារដីសើម លើទូទាំងពិភពលោក ។

យើងគួរមានគំនិតឯកភាពរួម ស្តីពីការការពារដីសើម លើទូទាំងពិភពលោក មានការគោរពនិងកោតខ្លាច ចំពោះធម្មជាតិយ៉ាងខ្លាំងខ្លា កាត់បន្ថយការបំផ្លិចបំផ្លាញ ដោយសកម្មភាព របស់មនុស្សការពារ ព្រំប្រទល់សន្តិសុខអេកូឡូស៊ីដី សើម ដើម្បីរក្សាទុកដីសើម ដ៏ស្រស់ស្អាត ឲ្យកូនចៅជំនាន់ក្រោយៗ ។

យើងគួរជំរុញដំណើរ ការពារដីសើម ទូទាំងពិភពលោកបង្កើន ការការពារភាពដើម និងភាពពេញលេញ របស់ដីសើមនិងដាក់បញ្ចូលដីសើម កាន់តែច្រើន ក្នុងក្របខ័ណ្ឌដីអភិរក្សធម្មជាតិ កែលម្អល័ក្ខខ័ណ្ឌយន្តការ សហប្រតិបត្តិការ ពង្រីកទ្រង់ទ្រាយដីសើម អន្តរជាតិសំខាន់ៗ។

យើងគួរជំរុញឲ្យដីសើម បង្កើនផលប្រយោជន៍ ដល់ប្រជាជន ទូទាំងពិភពលោក ដើម្បីធ្វើឲ្យដីសើមដើរ តួនាទីខ្លួនជំរុញការអភិវឌ្ឍជានិរន្តរភាពទប់ទល់ នឹងការប្រែប្រួលអាកាសធាតុ ការពារជីវចម្រុះ ដែលនាំមកនូវផលប្រយោជន៍ ជាក់ស្តែងកាន់តែច្រើន ដល់ប្រជាជនគ្រប់ប្រទេស។
ការងារការពារដីសើម របស់ប្រទេសចិន បានទទួលសមិទ្ធផល ជាប្រវត្តិសាស្ត្រ ដែលមានទំហំដីសើមឡើង ដល់៥៦លាន៣៥ម៉ឺនហិកតា បានបង្កើតឡើង នូវប្រព័ន្ធ និង របប្តិខាងការ ការពារដីសើម ហើយបានដាក់ចេញច្បាប់ ការពារដីសើម ។ ប្រទេសចិន មានទីក្រុងជាច្រើន ដែលដូចជាទីក្រុងWuhan អ៊ីចឹងដែលទីក្រុងនិងដីសើម បានរួមបញ្ចូលគ្នា ក្លាយទៅជាតួអង្គមួយ ដែលបានការពារអេកូឡូស៊ីផង ហើយក៏បង្កើតបរិស្ថានល្អ សម្រាប់ឲ្យប្រជាជនរស់នៅផង ។ ប្រទេសចិន នឹងកសាងទំនើបកម្ម ដែលមនុស្សជាតិ និងធម្មជាតិមានភាពចុះសម្រុងគ្នា ជំរុញឲ្យបុព្វហេតុការពារដីសើម អភិវឌ្ឍដោយមានគុណភាពខ្ពស់ ។

ទោះបីផ្លូវវែងឆ្ងាយហើយប្រកប ដោយឧបសគ្គ តែឲ្យតែយើងធ្វើដំណើរទៅមុខឥតឈប់ឈរ ពិតជានឹង អាចទៅដល់គោល ដៅ និងទទួលបានអនាគតដ៏ល្អបវរ ។ សូមយើង ខិតខំប្រឹងប្រែង ជាមួយគ្នា ដើម្បីបើកទំព័រថ្មី នៃការការពារដីសើម ពិភពលោក ៕

To Top