បរទេស ៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា ប្រទេសហុងគ្រី នឹងមិនគាំទ្រកិច្ចខិតខំប្រឹងប្រែង របស់សហភាពអឺរ៉ុប ក្នុងការរួមគ្នារៃអង្គាសថវិកា ជំនួយសម្រាប់អ៊ុយក្រែន ចំពេលមានជម្លោះ ដែលកំពុងបន្តជាមួយរុស្ស៊ី នោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទ នៅទីក្រុង Sofia កាលពីថ្ងៃចន្ទ លោក Szijjarto បាននិយាយថា ទីក្រុង Budapest បានគាំទ្រទីក្រុងគៀវដោយផ្ទាល់ ក្នុងនាមជាប្រទេសជិតខាង ហើយនឹងបន្តធ្វើដូច្នេះ ប៉ុន្តែថាខ្លួនបានប្រឆាំង នឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយប្លុកដើម្បីប្រមូលជាមូលនិធិ ។
លោកថា “យើងត្រៀមខ្លួនជាស្រេច ដើម្បីបន្តការគាំទ្រ ផ្នែកហិរញ្ញវត្ថុលើមូលដ្ឋានទ្វេភាគី ដោយឈរលើមូលដ្ឋាន នៃកិច្ចព្រមព្រៀងទ្វេភាគី រវាងអ៊ុយក្រែន និងហុងគ្រី ប៉ុន្តែយើងប្រាកដជាមិនគាំទ្រ ការខ្ចីប្រាក់រួមរបស់ EU ក្នុងវិស័យនេះទេ» ។
លោកបានបន្ថែមថា ប្រទេសហុងគ្រីបានជួយប្រទេសជិតខាង តាមរបៀបផ្សេងៗអស់រយៈពេលជាយូរ ជាងប្រទេសមួយចំនួន ដែលស្រាប់តែធ្វើដូចជា “មិត្តល្អបំផុត” របស់ទីក្រុងគៀវ ។
ដោយពន្យល់ពីការ សម្រេចចិត្ត របស់ទីក្រុង Budapest លោក Peter បាននិយាយថា ប្រទេសហុងគ្រី បានគាំទ្រ ការខ្ចីប្រាក់រួមគ្នា ក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ហើយ “វាលើសពីគ្រប់គ្រាន់” ទៅទៀត៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
