ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូថា ផែនការ​ភេរវជន ​អ៊ុយក្រែន ​បាន​បរាជ័យ ហើយជនសង្ស័យ៩នាក់ ត្រូវបានចាប់ខ្លួន

បរទេស ៖ សេវាសន្តិសុខសហព័ន្ធ (FSB) បាននិយាយកាលពីថ្ងៃអង្គារថា អ្នកបង្កហេតុដែលសង្ស័យចំនួន ៩នាក់ ដែលធ្វើការឱ្យសេវាសន្តិសុខ អ៊ុយក្រែន (SBU) ត្រូវបានឃុំខ្លួននៅក្នុងតំបន់ Kherson នៃប្រទេសរុស្ស៊ី ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមសេចក្តីថ្លែងការណ៍ដែលបានសរសេរថា ក្រុមនេះត្រូវបានចោទប្រកាន់ថា មានភារកិច្ច “ធ្វើការវាយប្រហារភេរវកម្មប្រឆាំង នឹងសមាជិកជាន់ខ្ពស់នៃរដ្ឋបាលយោធា-ស៊ីវិលនៃតំបន់ Kherson” ។

ភ្នាក់ងារនេះអះអាងថា មន្ត្រី SBU ដែលមានទីតាំង នៅក្រៅតំបន់កំពុងសម្របសម្រួល សកម្មភាពរបស់ពលរដ្ឋអ៊ុយក្រែន ចំនួន៩នាក់។

អង្គភាពសន្តិសុខ បានរឹបអូសគ្រឿងផ្ទុះផ្លាស្ទិច ចំនួន៥គីឡូក្រាម ឧបករណ៍បំផ្ទុះអគ្គិសនី គ្រាប់បែកដៃ៣ដើម អាវុធធុនតូច និងគ្រាប់រំសេវ ព្រមទាំងឧបករណ៍ ឈ្លបយកការណ៍ ពីជនសង្ស័យផងដែរ។

FSB និយាយ​ទៀតថា​ ខ្លួន​ក៏​បាន​រក​ឃើញ​រថយន្ត​ផ្ទុក​គ្រឿង​ផ្ទុះ​ផង​ដែរ ដែល​ក្រុម​អ្នក​បំផ្លិចបំផ្លាញ ​មាន​គម្រោង​ប្រើ​ ក្នុង​ការ​វាយ​ប្រហារ៕

To Top