ទាក់ទិននឹងបញ្ហា បណ្តាញអ៊ីនធើណែត លោក Xi Jinping ប្រធានរដ្ឋចិន ធ្លាប់គូសបញ្ជាក់ថា ៖ បើគ្មានសន្តិសុខ បណ្តាញអ៊ីធើណែតនោះ ក៏គ្មានសន្តិសុខជាតិ គ្មានការដំណើរ ការដោយស្ថិរភាព នៃសេដ្ឋកិច្ចសង្គម ហើយផលប្រយោជន៍ របស់ប្រជាជន ក៏មិនអាចទទួល បានការធានាឡើយ។
ប៉ុន្មានឆ្នាំចុង ក្រោយនេះ ប្រទេសចិន បានពន្លឿនការរចនាកំពូល លើវិស័យសន្តិសុខបណ្តាញ អ៊ីនធើណែត ប្រព័ន្ធរបបពាក់ព័ន្ធត្រូវបាន កែលម្អឥត ឈប់ឈរ ដែលបានផ្តល់ការធានា យ៉ាងរឹងមាំ សម្រាប់ការគាំពារសន្តិសុខ បណ្តាញអ៊ីនធើណែតជាតិ និងផលប្រយោជន៍ផ្ទាល់ខ្លួន របស់ប្រជាជន។ ពីថ្ងៃទី ៩-១១ ខែកញ្ញាឆ្នាំ ២០២២ កិច្ចប្រជុំកំពូល Wuzhen នៃមហាសន្និបាតបណ្តាញអ៊ីនធើណែតពិភពលោកឆ្នាំ ២០២២ បានបើកធ្វើនៅក្រុង Wuzhen ខេត្តZhejiang ។ ខាងក្រោមនេះ សូមស្វែងយល់ពីការអធិប្បាយ ពាក់ព័ន្ធនឹងការគ្រប់គ្រង បណ្តាញអ៊ីនធើណែត តាមផ្លូវច្បាប់ ដែលលើកឡើងដោយលោក Xi Jinping ។
លោក Xi Jinping បានថ្លែងក្នុងពេលបកស្រាយអំពី «សេចក្តីសម្រេចចិត្ត លើបញ្ហាសំខាន់មួយចំនួន អំពីការធ្វើឱ្យស៊ីជម្រៅ នូវកំណែទម្រង់ ដោយគ្រប់ជ្រុងជ្រោយ របស់គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន» កាលពីថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៣ ថា កិច្ចប្រជុំពេញអង្គ បានលើកឡើង ពីគោលការណ៍ណែនាំ ដែលប្រើប្រាស់យ៉ាងសកម្ម អភិវឌ្ឍ តាមវិទ្យាសាស្រ្ត គ្រប់គ្រងតាមផ្លូវច្បាប់ និង ធានាសន្តិសុខ បង្កើនកម្លាំងគ្រប់គ្រង បណ្តាញអ៊ីនធើណែត តាមផ្លូវច្បាប់ ធ្វើឱ្យមានសុក្រឹតភាព នូវប្រព័ន្ធរបបដឹកនាំ និង គ្រប់គ្រងបណ្តាញ អ៊ីនធើណែត ក្នុងគោលបំណង រួមបញ្ចូលមុខងារ នៃស្ថាប័នពាក់ព័ន្ធ ដើម្បីធានាការប្រើប្រាស់ ដោយត្រឹមត្រូវនិងសន្តិសុខ នៃបណ្តាញអ៊ីនធើណែត ។
លោក Xi Jinping បានថ្លែងក្នុងពិធីបើកមហាសន្និបាត បណ្តាញអ៊ីនធើណែត ពិភពលោកលើកទី ២ កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៥ថា បណ្តាញអ៊ីនធើណែត មិនមែនជាកន្លែងស្ថិត នៅក្រៅប្រព័ន្ធច្បាប់ទែ យើងត្រូវគោរពច្បាប់ ត្រូវប្រកាន់ខ្ជាប់នូវការ គ្រប់គ្រង បណ្តាញអ៊ីនធើណែត តាមផ្លូវច្បាប់ និង បើកសេវាបណ្តាញអ៊ីនធើណែត តាមផ្លូវច្បាប់ ប្រើប្រាស់បណ្តាញអ៊ីនធើណែត តាមផ្លូវច្បាប់ ដើម្បីធ្វើឱ្យបណ្តាញ អ៊ីនធើណែតដំណើរ ការដោយរឹងមាំ ។
លោក Xi Jinping បាថ្លែងក្នុងពិធីសំណេះសំណាល អំពីសន្តិសុខបណ្តាញអ៊ីនធើណែត និងព័ត៌មានវិទ្យាលកាលពីថ្ងៃទី ៤ ខែមេសាឆ្នាំ២០១៦ថា បច្ចុប្បន្ន បទល្មើសតាមប្រព័ន្ធ ទូរគមនាគមន៍ចេះតែកើនឡើង ហើយវិធីបោកបញ្ឆោតមានច្រើន បែបយ៉ាង និងមានបច្ចេកទេស កាន់តែខ្ពស់ ។ ត្រូវពន្លឿន ដំណើរតាក់តែងច្បាប់ បណ្តាញអ៊ីនធើណែត កែលម្អវិធានការ ត្រួតពិនិត្យតាមច្បាប់ ដើម្បីលុបបំបាត់ហានិភ័យ តាមបណ្តាញអ៊ីនធើណែត ។
លោក Xi Jinping បានថ្លែងក្នុងពិធីសំណេះសំណាល អំពីសន្តិសុខ បណ្តាញអ៊ីនធើណែត និងព័ត៌មានវិទ្យាលកាលពីថ្ងៃទី ៤ ខែមេសាឆ្នាំ២០១៦ថា ត្រូវពង្រឹងការគ្រប់គ្រង ចំពោះទិន្ន័យធំ ។ សហគ្រាសបណ្តាញអ៊ីនធើណែត បានក្តាប់នូវទិន្ន័យជាច្រើន ដែលពាក់ព័ន្ធនឹង ផលប្រយោជន៍ជាតិ និងសន្តិសុខជាតិ ដូច្នេះត្រូវធានាសនិ្តសុខ នៃទិន្ន័យទាំងនេះ ។
លោក Xi Jinping បានផ្តល់អនុសាសន៍ ណែនាំដ៏សំខាន់ ក្នុងសប្តាហ៍ឃោសនា អំពីសន្តិសុខបណ្តាញអ៊ីនធើណែត កាលពីខែកញ្ញាឆ្នាំ២០១៩ថា ការងារសន្តិសុខបណ្តាញ អ៊ីនធើណែតជាតិ ត្រូវប្រកាន់ខ្ជាប់នូវសន្តិសុខបណ្តាញ អ៊ីនធើណែត ដើម្បីប្រជាជន និងពឹង លើប្រជាជន ធានាសន្តិសុខ ព័ត៌មានឯកជន គាំពារសិទ្ធិនិងផល ប្រយោជន៍ស្របច្បាប់ របស់ប្រជាពលរដ្ឋ ដែលប្រើបណ្តាញអ៊ីនធើណែត ។ ត្រូវអភិវឌ្ឍ ដោយរួមបញ្ចូលគ្នា រវាងការអប់រំពីសន្តិសុខ បណ្តាញអ៊ីនធើណែត បច្ចេកវិទ្យានិងមុខរបរ ដើម្បីកកើត ជាស្ថានភាព ដ៏ល្អប្រសើរនៃការបណ្តុះបណ្តាល ធនធានមនុស្ស ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា និងការអភិវឌ្ឍមុខរបរ ៕