ព័ត៌មានអន្តរជាតិ

សៀវភៅខៀវ ស្តីពីមហាសន្និបាត បណ្តាញអ៊ីនធើណេត ពិភពលោក ឆ្នាំ២០២២ បានត្រូវចេញផ្សាយ

រសៀលថ្ងៃទី៩ ខែវិចិ្ឆកា វិទ្យាស្ថាន លំហបណ្តាញអ៊ីនធើណេត របស់ចិន បានចេញផ្សាយ 《របាយការណ៍ ស្តីពីការអភិវឌ្ឍ នៃបណ្តាញអ៊ីនធើណេត របស់ចិននៅឆ្នាំ២០២២》 និង 《សៀវភៅខៀវ ស្តីពីមហាសន្និបាត បណ្តាញអ៊ីនធើណេត ពិភពលោកឆ្នាំ២០២២》 ក្នុងកិច្ចប្រជុំកំពូលក្រុង Wuzhen នៃមហាសន្និបាត បណ្តាញអ៊ីនធើណេត ពិភពលោកឆ្នាំ២០២២ ។
សៀវភៅខៀវ ត្រូវបានចេញផ្សាយ ចំពោះពិភពលោករយៈពេល៦ឆ្នាំជាប់ៗគ្នា មកហើយចាប់ពីឆ្នាំ២០១៧មក ដែលជាខ្លឹមសារដ៏សំខាន់មួយ នៃមហាសន្និបាត បណ្តាញអ៊ីនធើណេត ពិភពលោក ។
《របាយការណ៍ ស្តីពីការអភិវឌ្ឍនៃបណ្តាញ អ៊ីនធើណេត របស់ចិននៅឆ្នាំ២០២២》 ឈរលើចក្ខុវិស័យសកល រៀបចំចងក្រង និងបូកសរុបសភាពការណ៍ អភិវឌ្ឍន៍ នៃបណ្តាញអ៊ីនធើណេតពិភពលោក ដើម្បីបង្ហាញយ៉ាងសត្យានុម័ត ពីវិធានការថ្មី ការវិវឌ្ឍថ្មីនិងសមិទ្ធផលថ្មី ក្នុងការស្វែងរកយ៉ាងសកម្ម ជំរុញការអភិវឌ្ឍ និងឆ្លើយតបបញ្ហាប្រឈម របស់ប្រទេសនានា ក្នុងបរិយាកាសអន្តរជាតិ ដ៏ស្មុគ្រស្មាញ ៕

ផ្ទាំងពាណិជ្ជកម្ម
To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023