គៀវ៖ មេបញ្ជាការជាន់ខ្ពស់រុស្ស៊ី បានប្រកាសថា ទាហានរុស្ស៊ី កំពុងដកខ្លួនចេញ ពីផ្នែក ខាងលិច នៃតំបន់ Kherson ដោយទាញការឆ្លើយតប ពីការមិនជឿពីមន្ត្រី អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន Newsweek។
លោក Sergey Surovikin ដែលបានក្លាយជាមេបញ្ជាការថ្មី នៃកងកម្លាំងរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ក្នុងខែតុលា បានលើកឡើងថា ទាហានរបស់លោកនឹងត្រូវផ្លាស់ទៅទន្លេ Dnieper វិញ ។
យោងតាមអង្គការប្រព័ន្ធផ្សព្វផ្សាយ ដែលគាំទ្រដោយ វិមានក្រឹមឡាំង RIA Novosti បានឲ្យដឹងថា “វាសមហេតុផលក្នុងការរៀបចំ ការការពារតាមខ្សែរនាំង នៃទន្លេ Dnieper តាមបណ្តោយច្រាំង ខាងឆ្វេងរបស់ទន្លេរនេះ” ។
ប្រភពបានឲ្យដឹងទៀតថា “ការសម្រេចចិត្តលើការការពារច្រាំង ខាងឆ្វេងនៃទន្លេរ Dnieper មិនបានមកដោយងាយស្រួលនោះទេ ប៉ុន្តែនៅពេលជាមួយគ្នានេះយើង នឹងរក្សាជីវិតរបស់ទាហាន របស់យើង និងសមត្ថភាពប្រយុទ្ធរបស់ក្រុមកងទ័ព” ។
លោក Galina Lugovaya ប្រធានរដ្ឋបាលយោធា ក្រុង Kherson បានសម្តែងការស្ទាក់ស្ទើរ ចំពោះប្រព័ន្ធផ្សព្វផ្សាយតំបន់ Kherson ភាគច្រើនអំពីសេចក្តីថ្លែងការណ៍របស់លោក Surovikin ។
លោក Lugovaya ដែលបានទទួលស្គាល់បញ្ហារុស្ស៊ី ទាក់ទងនឹងឥន្ធនៈនៅក្នុងតំបន់បានលើកឡើងថា “ពួកគេនឹងមិនចុះចាញ់នៅក្នុងតំបន់ Kherson ដោយគ្មានការប្រយុទ្ធនោះទេ” ។ នេះជាអន្ទាក់ ដើម្បីបំភាន់យោធារបស់យើង ។ មិនមែនអ្វីៗទាំងអស់ រលូនដូចសត្រូវបង្កើតវាឡើយ៕
ប្រែសម្រួល ឈូក បូរ៉ា