បរទេស៖ អ្នកនាំពាក្យវិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការលើកឡើង អំពីការសម្រេចចិត្តដកកម្លាំងយោធាចេញពីតំបន់ Kherson ថានឹងមិនប៉ះពាល់ដល់ការបោះឆ្នោត ប្រជាមតិកន្លងតាមផ្លូវច្បាប់ទេ ថាតំបន់នេះគឺនៅតែជាដែនដី របស់ប្រទេសរុស្សីដដែល។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតលោក Dmitry Peskov បានបន្តទៀតថាតំបន់ Kherson នៅតែជាផ្នែកមួយ នៃសហព័ន្ធរុស្សីហើយវាគឺស្របទៅតាបច្បាប់ បានចែងនិងកំណត់ ដោយមិនមានការផ្លាស់ប្តូរណាមួយឡើយ។
ការថ្លែងការណ៍របស់លោកអ្នកនាំពាក្យរូបនេះ បានធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងការពារជាតិរុស្សី បានប្រកាសថាកងកម្លាំងយោធារុស្សី ត្រូវតែដកខ្លួនចេញទាំងអស់ ចេញពីតំបន់ច្រាំងទន្ល Dnieper ដែលស្ថិតនៅក្នុងតំបន់ Kherson ព្រមទាំងតំបន់ផ្សេងទៀតផងដើម្បីជៀសវាង ការខាតបង់កម្លាំងយោធាអាវុធ និងឧបករណ៍យោធានានា។
គួរឲ្យដឹងដែរថាតំបន់ Kherson ត្រូវបានចុះឈ្មោះក្លាយទៅជាតំបន់គ្រប់គ្រង ដោយស្របច្បាប់របស់រុស្សី កាលពីខែមុនព្រមជាមួយនឹងតំបន់២ផ្សេងទៀតគឺ Donetsk និង Luganskក្រោយការធ្វើបោះឆ្នោតប្រជាមតិរួចរាល់៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
