ព័ត៌មានអន្តរជាតិ

លោក បៃដិន អះអាងថា ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតកម្រិតខ្ពស់ HIMARS ដែលត្រូវផ្គត់ផ្គង់ ទៅកាន់អ៊ុយក្រែន មានចម្ងាយ ១៦០ម៉ាយល៍ប៉ុណ្ណោះ

វ៉ាស៊ីនតោន៖ ការគាំទ្ររបស់អ៊ុយក្រែន ពីសហរដ្ឋអាមេរិក និងជាពិសេសការបរិច្ចាក ផ្នែកយោធារបស់ខ្លួន បានបង្ហាញឱ្យឃើញបន្ថែមទៀត នូវការវាយប្រហារ តបតរបស់ទីក្រុងគៀវ ប្រឆាំងនឹងរុស្ស៊ី។

ជាពិសេស ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំ ចល័តកម្រិតខ្ពស់ (HIMARS) របស់ក្រុមហ៊ុន Lockheed Martin បានផ្តល់ឱ្យកងកម្លាំងអ៊ុយក្រែនទាំងការចល័ត និងជួរវាយប្រហារ ដើម្បីដណ្ដើមមកវិញនូវទីតាំងរបស់រុស្ស៊ី ដែលបានកាត់បន្ថយយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។

ខណៈពេលដែលជំនួយយោធារបស់សហរដ្ឋអាមេរិក ដល់អ៊ុយក្រែននៅតែបន្ត ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើការអះអាងអំពីជួរវាយ ប្រហារនៃប្រព័ន្ធរ៉ុក្កែតទាំងនេះ ដែលជាការកត់សម្គាល់មួយ ដែលត្រូវបានជួបជាមួយនឹងការសង្ស័យមួយចំនួន។

នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ចូ បៃដិន បានអះអាងថា សហរដ្ឋអាមេរិកកំពុងបញ្ជូនមីស៊ីល HIMARS ដែលមានសមត្ថភាពបាញ់ដល់ទៅ ១៦០ ម៉ាយល៍” ។

លោកបានបញ្ជាក់ថាថា “មែនហើយ HIMARS – មានពីរប្រភេទ នៅក្នុងការនិយាយ របស់មនុស្សជាមធ្យម គ្រាប់រ៉ុក្កែតដែលអ្នកអាចទម្លាក់ ក្នុងនោះមួយគ្រាប់ ដែលហោះបានចម្ងាយជាង ៦០០ ម៉ាយ ល៍ និងមួយទៅចម្ងាយប្រហែល ១៦០ម៉ាយ” យើង​មិន​បាន​ផ្តល់​ឱ្យ​ពួក​គេ នូវមីស៊ីល ដែល​វាយប្រហារទៅ​កាន់​គោលដៅចម្ងាយ ៦០០ម៉ាយ​នោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top