ព័ត៌មានអន្តរជាតិ

អាមេរិក កំណត់លក្ខខណ្ឌ ឲ្យឥណ្ឌា បន្តទិញប្រេងពីរុស្ស៊ី

បរទេស៖ ទីក្រុងវ៉ាស៊ីនតោន បានផ្តល់ឱ្យប្រទេសឥណ្ឌា ក្នុងការបន្តទិញប្រេងរបស់រុស្ស៊ី ឱ្យបានច្រើនតាមដែលឥណ្ឌា ចង់បាន បើទោះបីជាតម្លៃលើសពីតម្លៃ ដែលបានកំណត់ដោយយន្តការ កំណត់ដោយ G7 ក៏ដោយ ប៉ុន្តែលុះត្រាតែឥណ្ឌាបដិសេធពីការប្រើប្រាស់ ការធានារ៉ាប់រងបែបបស្ចិមប្រទេស ហិរញ្ញវត្ថុ និងសេវាកម្មដែនសមុទ្រ ដើម្បីបំពេញប្រតិបត្តិការ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិក លោកស្រី Janet Yellen បានប្រាប់រ៉យទ័រ ក្នុងទីក្រុងញូវដែលីជាកន្លែងដែល លោកស្រី បានជួបជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ ឥណ្ឌា Nirmala Sitharaman កាលពីថ្ងៃសុក្រថា ប្រេងឆៅរបស់រុស្ស៊ី “នឹងលក់ក្នុងតម្លៃចរចា ហើយយើងរីករាយដែលឱ្យឥណ្ឌា ទទួលបានតម្លៃនោះ ឬអាហ្វ្រិក ឬចិន”។

លោកស្រី Yellen បានអះអាងថា នៅពេលដែលសហភាពអឺរ៉ុប បញ្ឈប់ការនាំចូលប្រេងពីសមុទ្ររុស្ស៊ីទាំងអស់ នៅខែក្រោយ ទីក្រុងមូស្គូនឹងត្រូវបង្ខំឱ្យ ទទួលយកតម្លៃកំណត់ ឬការបញ្ចុះតម្លៃសំខាន់ៗពីអត្រាទីផ្សារ។

រដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិករូបនេះ បន្ថែមថា “រុស្ស៊ីនឹងពិបាកណាស់ ក្នុងការបន្តការដឹកជញ្ជូនប្រេង ដូចដែលពួកគេបានធ្វើនៅពេល ដែល EU ឈប់ទិញប្រេងពីរុស្ស៊ី” ដោយបន្ថែមថា “ពួកគេនឹងស្វែងរក យ៉ាងស្វិតស្វាញអ្នកទិញ ហើយអ្នកទិញជាច្រើនកំពុងពឹងផ្អែកលើ សេវាកម្មលោកខាងលិច។ ការដាក់ទណ្ឌកម្ម នឹងកំណត់ភាពអាចរកបាន នៃសេវាកម្មទាំងនោះចំពោះ អ្នកទិញដែលគោរពតាម កម្រិតតម្លៃ៕

ប្រែសម្រួលៈ ណៃ តុលា

To Top