ព័ត៌មានអន្តរជាតិ

Update ៖ សង្គ្រាមអ៊ុយក្រែន ភាពតានតឹង ជាមួយនឹងប្រទេសចិន កើតឡើងជុំវិញ កិច្ចប្រជុំកំពូលនៅកោះបាលី

NUSA DUA៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា ការប្រឆំាង រវាងប្រធានាធិបតី ចូ បៃដិន និងលោក វ្លាឌីមៀ ពូទីន គឺមិនមាននោះទេ ប៉ុន្តែការថយចុះពីការឈ្លានពាន របស់រុស្ស៊ី លើអ៊ុយក្រែន និងភាពតានតឹងកាន់តែខ្លាំងឡើង រវាងប្រទេសចិន និងលោកខាងលិច នឹងកើតឡើងនៅគ្រា ដែលមេដឹកនាំ នៃបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចធំ ជាងគេលើពិភពលោកប្រមូលផ្តុំគ្នា នៅតំបន់ត្រូពិចដែន កោះបាលី នៅក្នុងសប្តាហ៍ក្រោយ ។

គេបានដឹងថា សមាជិកក្រុម G20 នឹងចាប់ផ្តើមកិច្ចពិភាក្សា នៅលើកោះរមណីយដ្ឋានឥណ្ឌូនេស៊ី នៅថ្ងៃអង្គារ ក្រោមប្រធានបទនៃក្តីសង្ឃឹម “ស្តាររួមគ្នា ងើបឡើងវិញឱ្យកាន់តែរឹងមាំ” ។ ខណៈដែលលោក ពូទីន កំពុងស្នាក់នៅឆ្ងាយ លោក បៃដិន នឹងជួបជាមួយប្រធានាធិបតីចិន ហ្ស៊ី ជិនពីង និងជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី Rishi Sunak និងលោក Giorgia Meloni មេដឹកនាំ របស់ប្រទេសអ៊ីតាលី ។

អាទិភាពផ្លូវការរបស់កិច្ចប្រជុំកំពូល គឺផ្តោតលើ បញ្ហាសុខភាព ថាមពលប្រកបដោយនិរន្តរភាព និងការផ្លាស់ប្តូរឌីជីថល ទំនងជាត្រូវបានគ្របដណ្ដប់ ដោយការភ័យខ្លាច នៃសេដ្ឋកិច្ចពិភពលោក ដែលកំពុងផ្ទុះឡើង និងភាពតានតឹងភូមិសាស្ត្រនយោបាយ ដែលផ្តោតលើសង្រ្គាមនៅអ៊ុយក្រែន ។

ជម្លោះជិត៩ខែ បានរំខានដល់ពាណិជ្ជកម្មប្រេង ឧស្ម័នធម្មជាតិ និង គ្រាប់ធញ្ញជាតិ ហើយបានបង្វែរ ការផ្តោតសំខាន់ នៃកិច្ចប្រជុំកំពូល ទៅលើសន្តិសុខស្បៀង និងថាមពល ។

ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅអឺរ៉ុប និងអាស៊ី កំពុងប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងៗប្រឆាំងនឹងប្រទេសចិន ដែលកាន់តែមានភាពរឹងមាំ ដោយទុកឱ្យប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន រឺហៅថា ក្រុម G-20 ដែលកំពុងរីកចម្រើន ដូចជា ឥណ្ឌា ប្រេស៊ីល និងម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដើរលើផ្លូវដ៏តឹងតែង រវាងមហាអំណាចធំៗ ៕

To Top