ព័ត៌មានអន្តរជាតិ

Update៖ លោក ចូ បៃដិន នឹងជួបជាមួយលោក ហ្ស៊ី ជិនពីង ដោយផ្ទាល់នៅថ្ងៃចន្ទ ដោយមានការព្រួយបារម្ភពីបញ្ហារបស់កោះតៃវ៉ាន់ និងសង្គ្រាមនៅអ៊ុយក្រែន និងកម្មវិធីនុយក្លេអ៊ែរ របស់កូរ៉េខាងជើង

" "

CNA៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក ចូ បៃដិន
ប្រធានាធិបតីអាមេរិក នឹងជួបជាមួយមេដឹកនាំចិន ហ្ស៊ី ជិនពីង ដោយផ្ទាល់នៅថ្ងៃចន្ទ ជាលើកដំបូងចាប់តាំងពីចូលកាន់តំណែង ដោយមានការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ចំពោះកោះតៃវ៉ាន់ សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងមហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលជារបៀបវារៈសំខាន់បំផុតរបស់គាត់ ។

នៅក្នុងកិច្ចប្រជុំដោយផ្ទាល់ដែលរង់ចាំជាយូរមកហើយ កើតឡើងនៅគ្រាដែលទំនាក់ទំនងរវាងប្រទេសមហាអំណាចបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ។ លោកទាំង២នឹងជួបប្រជុំគ្នានៅលើកោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី នៅមុនកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃក្រុម G20 ដែលប្រមូលផ្តុំមេដឹកនាំនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ និងរីកចម្រើនសំខាន់ៗរបស់ពិភពលោក ។

" "

លោក បៃដិន ចូលទៅក្នុងកិច្ចប្រជុំនៅពីក្រោយការទទួលជ័យជម្នះក្នុងស្រុកដ៏ធំមួយជាមួយនឹងក្រុមអ្នកប្រជាធិបតេយ្យដែលដណ្តើមបានការគ្រប់គ្រងព្រឹទ្ធសភា ខណៈលោក ហ្ស៊ី ទទួលបានអាណត្តិទី៣មិនធ្លាប់មានពីមុនមកក្នុងតំណែងកាលពីខែមុន ។

" "

“ខ្ញុំដឹងថា ខ្ញុំកាន់តែរឹងមាំ ប៉ុន្តែខ្ញុំមិនត្រូវការទេ ។ ខ្ញុំដឹងថា ហ្ស៊ី ជិនពីង និងខ្ញុំបានចំណាយពេលជាមួយគាត់ច្រើនជាងមេដឹកនាំពិភពលោកផ្សេងទៀត” ។ លោក បៃដិន បានប្រាប់ដល់អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីលទ្ធផលព្រឹទ្ធសភាបានបង្ហាញឲ្យដឹង ។

លោកបានសង្កត់ធ្ងន់ថា ”ខ្ញុំតែងតែមានការពិភាក្សាដោយត្រង់ៗជាមួយគាត់ (លោក ហ្ស៊ី)។ វាមិនដែលមានការគណនាខុសអំពី … កន្លែងដែលយើងម្នាក់ៗមានជំហរនោះទេ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top