ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសបារាំង អំពាវនាវឲ្យមាន ស្វ័យភាពបន្ថែមទៀត ពីអាមេរិក

បរទេស៖ រដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna នៅក្នុងអំឡុងពេលផ្តល់បទសំភាស កាលពីថ្ងៃម្សិលមិញ​ បានលើកឡើងថា ប្លុកអឺរ៉ុប ចាំបាច់ត្រូវការភាពស្វយ័ត កាន់តែច្រើនជាងនេះបន្ថែមទៀត ចេញពីសហរដ្ឋអាមេរិក ដើម្បីអាចបញ្ចប់កង្វល់របស់ខ្លួន ទៅលើលទ្ធផលនៃការបោះឆ្នោត នៅអាមេរិក។

ថ្លែងនៅក្នុងបទសំភាសជាមួយនឹងកាសែត Le Parisien លោកស្រី Colonna ត្រូវបានសាកសួរសំណួរ ដែលពាក់ព័ន្ធទៅនឹងលទ្ធផល នៃការបោះឆ្នោតពាក់កណ្តាលអាណត្តិ របស់អាមេរិក ប៉ុន្តែលោកស្រី បានឆ្លើយតបអឺរ៉ុប តែងតែមានប្រតិបត្តិកម្ម ទៅលើគ្រប់ការបោះឆ្នោតរបស់អាមេរិក ដូច្នេះពួកគេចាំបាច់ត្រូវតែស្វែងរក វិធីដើម្បីធ្វើឲ្យខ្លួន មានភាពស្វយ័តជាងនេះ ចេញពីអាមេរិក ប៉ុន្តែក្នុងន័យថានៅឲ្យឆ្ងាយពីអាមេរិកឡើយ។

នៅក្នុងការផ្តល់បទសំភាសបន្ថែម លោកស្រី Colonna ក៏បានកត់សំគាល់ដែរថា ទោះបីជាយ៉ាងណាក្តីប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់ កំពុងស្វែងរកលទ្ធភាព ក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូ ជាមួយនឹងគ្រប់ភាគីទាំងអស់
ទាំងប្រធានាធិបតីបារាំងលោក Emmanuel Macron និងលោកអធិកាបតី Olaf Scholz៕​ ​ប្រែសម្រួល៖ស៊ុនលី

To Top