គៀវ ៖ បន្ទាប់ពីការដកថយ របស់រុស្ស៊ីពីតំបន់ Kherson កាលពីសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានចោទប្រកាន់ទាហានរុស្ស៊ី ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងសម្លាប់ជន ស៊ីវិលនៅក្នុងទីក្រុង ។
លោក ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងសុន្ទរកថា វីដេអូពេលយប់របស់លោកថា “អ្នកស៊ើបអង្កេតបានចងក្រងឯកសារ ឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីជាង ៤០០ រួចហើយ” ។ សាកសពជនស៊ីវិល និងទាហាន ដែលបានស្លាប់ត្រូវបានរកឃើញ ។
ផ្នូរដ៏ធំត្រូវបានគេរកឃើញ នៅកន្លែងនានាទូទាំងប្រទេស អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើម នៃការលុកលុយរបស់រុស្ស៊ី រួមទាំងសាកសពជនស៊ីវិល ដែលបង្ហាញពីភស្តុតាង នៃការធ្វើទារុណកម្ម ដែលបានរកឃើញនៅក្នុងតំបន់ Kharkiv និងនៅក្នុង Bucha ជិតទីក្រុងគៀវ ។ អ៊ុយក្រែនបានចោទទាហានរុស្ស៊ីថាបានប្រព្រឹត្តឧក្រិដ្ឋកម្ម ។
គណៈកម្មាធិការ របស់អង្គការសហប្រជាជាតិ កាលពីខែតុលាបានឲ្យដឹងថា ឧក្រិដ្ឋកម្មសង្គ្រាមត្រូវបានប្រព្រឹត្តនៅក្នុងប្រទេសអ៊ុយក្រែន ហើយថាទាហានរុស្ស៊ី ទទួលខុសត្រូវ ចំពោះការរំលោភសិទ្ធិមនុស្ស នៅដើមសប្តាហ៍ដំបូងនៃសង្គ្រាម។
កងទ័ពអ៊ុយក្រែន បានមកដល់កណ្តាល នៃតំបន់ Kherson ភាគខាងត្បូង ប្រទេសកាលពីថ្ងៃសុក្រ បន្ទាប់ពីប្រទេសរុស្ស៊ី បានបោះបង់ចោលរដ្ឋធានី ក្នុងតំបន់តែមួយគត់ ដែលខ្លួនបានចាប់យកចាប់តាំងពីការចាប់ផ្តើមការ ឈ្លានពានរបស់ខ្លួនក្នុងខែកុម្ភៈ ៕