កោះបាលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី និងចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានជួបប្រជុំគ្នានៅកោះបាលី និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងជាយុទ្ធសាស្ត្ររបស់ប្រទេសរបស់ពួកគេ ដោយបញ្ចប់ភាពជាដៃគូថ្មី ។
នៅមុនកិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេស G20 រយៈពេល២ថ្ងៃ ដែលចាប់ផ្តើមនៅលើកោះរមណីយដ្ឋានឥណ្ឌូណេស៊ីកនៅថ្ងៃអង្គារ លោក Widodo បានថ្លែងថា លោកកោតសរសើរចំពោះការគាំទ្រ និងការចូលរួមរបស់សមភាគីសហរដ្ឋអាមេរិក ។
លោក Jokowi បានថ្លែងថា “ខ្ញុំសង្ឃឹមថា កិច្ចប្រជុំកំពូល G20 អាចបង្ហាញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងអាចជួយដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក” ដូចដែលប្រធានាធិបតីឥណ្ឌូនេស៊ី ត្រូវបានគេស្គាល់ជាទូទៅ ។
ដោយហៅប្រទេសឥណ្ឌូនេស៊ី ថាជាដៃគូដ៏រស់រវើក និងសំខាន់ លោក បៃដិន បានថ្លែងថា ប្រទេសទាំង២ត្រូវតែធ្វើការជាមួយគ្នាដើម្បីបន្តអនាគតដ៏ល្អប្រសើរ ។ លោកក៏បានប្រកាសព័ត៌មានលម្អិតអំពីភាពជាដៃគូថ្មីដែលនឹងត្រូវបង្ហាញនៅថ្ងៃអង្គារ ។
លោក បៃដិន បានថ្លែងថា តាមរយៈសាជីវកម្ម Millennium Challenge ដែលជាទីភ្នាក់ងារជំនួយបរទេសដែលបង្កើតឡើងដោយសហរដ្ឋអាមេរិក មានទឹកប្រាក់ជិត៧០០លានដុល្លារនឹងត្រូវវិនិយោគក្នុងការអភិវឌ្ឍការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។
“នៅថ្ងៃស្អែក យើងនឹងបង្ហាញពីភាពជាដៃគូថ្មីដែលមានការផ្លាស់ប្តូរដើម្បីគាំទ្រដល់ការផ្លាស់ប្តូរថាមពលស្អាតរបស់ឥណ្ឌូនេស៊ី” ។
សេតវិមានអាមេរិកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំង២ក៏បានពិភាក្សាគ្នាអំពីតួនាទីជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ានឆ្នាំ២០២៣) របស់ប្រទេសឥណ្ឌូនេស៊ី នាពេលខាងមុខផងដែរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា