ព័ត៌មានអន្តរជាតិ

អឺរ៉ុប ដំណើរការកម្មវិធីថ្មី គោលបំណងហ្វឹកហ្វឺនយោធាអ៊ុយក្រែន

បរទេស៖ ក្រុមប្រឹក្សានៃសហភាពអឺរ៉ុប កាលពីថ្ងៃម្សិលមិញនេះត្រូវបានគេដឹងថា បានឈានទៅដល់ការសម្រេច ដាក់ឲ្យដំណើរការនូវកម្មវិធី ជំនួយមួយដែលមានឈ្មោះថា EU Military Assistance Missioin (EUMAM) និងដោយមានប្រធានគណកម្មការ ជាប្រទេសឆេក។

បេសកកម្មថ្មីឬជំនួយគាំទ្រថ្មីនេះ គឺជាការចំណាយរបស់ប្លុកទាំងមូល ក្នុងគោលបំណងសំខាន់ ធ្វើការហ្វឹកហាត់យោធាជំនាញរបស់អ៊ុយក្រែន ចំនួន១៥០០០នាក់ ខណៈដែលជម្លោះរវាងរដ្ឋាភិបាលក្រុងគៀវ និងរដ្ឋាភិបាលក្រុងមូស្គូ នៅតែបន្តនៅឡើយនោះ។

ផ្ទាំងពាណិជ្ជកម្ម

មន្ត្រីជាន់ខ្ពស់ របស់សហភាពអឺរ៉ុបលោក Josep Borrell បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែត កាលពីថ្ងៃចន្ទម្សិលមិញដែរថាការសម្រេចចិត្ត ក្នុងការបើកវគ្គហ្វឹកហ្វឺននេះត្រូវបានធ្វើឡើង នៅក្នុងពេលវេលា ប៉ុន្មានសប្តាហ៍ខាងមុខនេះហើយ។

ទោះបីជាយ៉ាងណាក្តី បណ្តាប្រទេសសមាជិកអឺរ៉ុបមួយចំនួន បានសម្រេចចិត្តដើរចេញពីកម្មវិធីនេះ ដែលក្នុងនោះសូម្បីតែប្រទេសហុងគ្រី និងអូទ្រីសជាដើម៕ ប្រែសម្រួល៖ស៊ុនលី

To Top