ព័ត៌មានអន្តរជាតិ

បារាំង ប្រឈមមុខ ទៅនឹងការកាត់ផ្តាច់ចរន្តអគ្គិសនីច្រើនថ្ងៃ នៅរដូវរងាខាងមុខនេះ

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត The Bloomberg កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាប្រទេសបារាំង កំពុងប្រឈមមុខទៅនឹងការប្រថុយប្រថាន ក្នុងការដាច់ភ្លើងអគ្គិសនីប្រើប្រាស់ ក្នុងរយៈពេលជាច្រើនថ្ងៃ នារដូវរងាខាងមុខ ដែលបណ្តាមកពីចំនួនរោងចក្រថាមពលនុយក្លេអ៊ែរ តិចជាងធម្មតា។

អជ្ញាធរអគ្គិសនីជាតិបារាំង EDF កំពុងធ្វើការជួសជុលនិងថែរក្សារោងចក្រ ដើរដោយថាមពលនុយក្លេអ៊ែរ ចំនួនជាងពាក់កណ្តាល នៃរោងចក្រសរុបទូទាំងប្រទេស ដើម្បីត្រឡប់យកមកវាដំណើរការប្រើប្រាស់ឡើងវិញ ក្នុងឆ្នាំនេះ។

រដ្ឋាភិបាលបារាំងក៏បានអំពាវនាវ ឲ្យបណ្តាក្រុមហ៊ុននិងពលរដ្ឋទាំងអស់ ក្នុងការចូលរួមជួយសន្សំសំចៃ នូវការប្រើប្រាស់ថាមពលទាំងអស់គ្នាផងដែរ ហើយក្នុងករណីបើមានការខ្វះខាតខ្លាំងមែននោះ បារាំងនឹងធ្វើការបញ្ជូនសញ្ញារំលឹកជាមុន យ៉ាងហោចណាស់៣ថ្ងៃ មុនពេលដែលចរន្តអគ្គិសនី នឹងអាចដាច់ទាំងស្រុង៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top