ព័ត៌មានអន្តរជាតិ

អាមេរិក បង្ហាញប្រាប់ពីអ្វី ដែលលោក Biden បានពិភាក្សា ជាមួយនឹងលោក Xi

បរទេស៖ យោងតាមការប្រកាសដោយសេតវិមាន កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា នៅអំឡុងពេលនៃជំនួបគ្នា ជាលើកដំបូង នៅក្នុងប្រទេសឥណ្ឌូនេស៊ី រវាងលោកប្រធានាធិបតីអាមេរិក Joe Biden និងលោកប្រធានាធិបតីចិន Xi Jinping កិច្ចពិភាក្សាគ្នាដោយផ្ទាល់ ត្រូវបានធ្វើឡើង។

ក្នុងនោះសេតវិមានបានអះអាងថាលោក Xi ដែលជាមេដឹកនាំរបស់ប្រទេសចិន បាននិយាយទៅកាន់លោក Bidenថាប្រទេសទាំងពីរ គួរតែបង្កើនកិច្ចសហប្រតិបត្តិការ រវាងគ្នាដើម្បីអាចផ្តល់នូវអ្វី ដែលជាក្តីសង្ឃឹមរបស់ពិភពលោកឡើងវិញ ហើយក៏បានព្រមព្រៀងគ្នាផងដែរថា នឹងមិនមានការកើតឡើងនៃសង្គ្រាម វាយប្រហារដោយគ្នា ដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរជាដាច់ខាត។

នៅក្នុងពិធីថ្លែងសន្ទរកថាខ្លីៗមួយ ពេលជំនួបភាគីលោក Biden ក៏បានលើកឡើងដែរថា ប្រទេសទាំងពីរត្រូវតែបង្ហាញពិភពលោកថា ពួកគេអាចគ្រប់គ្រងនិងដោះស្រាយបញ្ហាខ្វែងគំនិតគ្នា បានតាមរយៈការស្វែងរកវិធីសាស្ត្រ ក្នុងការដោះស្រាយជម្លោះ និងវិបត្តិសំខាន់ៗ ចំពោះមុខដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាសន្តិសុខស្បៀងជាដើម៕

គួរឲ្យដឹងដែរថា កិច្ចប្រជុំកាលពីល្ងាចថ្ងៃចន្ទម្សិលមិញ នៅឯប្រទេសឥណ្ឌូនេស៊ី គឺជាផ្នែកមួយនៃកិច្ចប្រជុំ G20 និងក៏ជាព្រឹត្តិការណ៍ ជំនួបគ្នាលើកដំបូងរបស់លោក Biden និងលោក Xi ក្រោយខកខានអស់រយៈពេល ជាច្រើនឆ្នាំមកហើយនោះ៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top