បរទេស៖ សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភពនានាថា សហរដ្ឋអាមេរិកកំពុងសម្លឹងមើល ការកែប្រែដែលអាចកើតមាន នៃយន្តហោះគ្មានមនុស្សបើកទំនើបរបស់ខ្លួន ដើម្បីឱ្យយន្តហោះទាំងនោះអាច បញ្ជូនទៅឱ្យអ៊ុយក្រែនបាន។ មុននេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ សហរដ្ឋអាមេរិកបានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនបានបដិសេធ មិនផ្តល់ឱ្យទីក្រុងគៀវនូវ យន្តហោះគ្មានមនុស្សបើក (UAV) នេះបានទេ ជុំវិញការព្រួយបារម្ភអំពីសុវត្ថិភាពបច្ចេកវិទ្យា ក៏ដូចជាការភ័យខ្លាចថា ការផ្តល់នេះអាចបង្កើនជម្លោះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមមន្ត្រីពីររូប ដែលត្រូវបានសម្ភាសដោយ CNN គឺទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរក ថាតើខ្លួនអាចជួសជុល យន្តហោះគ្មានមនុស្សបើក Grey Eagle MQ-1C UAVs ដើម្បីកាត់បន្ថយលទ្ធភាព ដែលអាចទៅរួចដែល បច្ចេកវិទ្យារសើបណាមួយ ធ្លាក់ចូលក្នុងដៃប្រទេសផ្សេង។ ប្រសិនបើការព្រួយបារម្ភ ទាំងនេះត្រូវបានដោះស្រាយ ឱកាសរបស់អ៊ុយក្រែននៅទីបំផុត ទទួលបានយន្តហោះនេះនឹង កាន់តែខ្ពស់គួរឱ្យកត់សម្គាល់ ។
ខណៈពេលដែលមន្ត្រីសភាម្នាក់បានប្រាប់ CNN ថា “ការកែប្រែ និងបច្ចេកទេសជាក់លាក់ និងខ្លាំង” គឺអាចធ្វើទៅបាន “រឿងទាំងនោះត្រូវការពេលវេលា និងស្មុគស្មាញ” ។
មន្ត្រីអាមេរិកម្នាក់ទៀតបានកត់សម្គាល់ថា “នៅតែមានចំណាប់អារម្មណ៍ ពិតប្រាកដក្នុងការផ្តល់ឱ្យ អ៊ុយក្រែន ជាមួយប្រព័ន្ធពិសេសនេះ” ប្រសិនបើមន្ទីរបញ្ចកោណ គ្រប់គ្រងធ្វើការកែប្រែចាំបាច់ ហើយយន្តហោះគ្មានមនុស្សបើក នឹងនៅតែមានប្រយោជន៍ នៅលើសមរភូមិ ៕
ប្រែសម្រួលៈ ណៃ តុលា