ព័ត៌មានអន្តរជាតិ

បេឡារូសបដិសេធថា មិនបានធ្វើការចល័ត កងកម្លាំងឡើយ

បរទេស៖ក្រសួងការពារជាតិនៃប្រទេសបេឡារូស កាលពីថ្ងៃអង្គារម្សិលមិញនេះ បានចេញមកធ្វើការអះអាងថារដ្ឋាភិបាលទីក្រុងមីងស៍គឺមិនមាន សេចក្តីព្រាងឬការអនុញ្ញាតិឲ្យមានការធ្វើការ ត្រៀមរៀបចំខ្លួននិងការចល័តទ័ពដោយការលើកឡើងរបស់សារព័ត៌មាន នៅក្នុងប្រទេសអ៊ុយក្រែនឡើយ។

ថ្មីៗចុងក្រោយនេះប្រទេសបេឡារូស ត្រូវបានបណ្តាញសារព័ត៌មានរបស់អ៊ុយក្រែន ចោទប្រកាន់ថាបានធ្វើការពង្រាយកងកម្លាំងប៉ូលីស នៅតាមតំបន់ព្រំដែនជាមួយនឹងអ៊ុយក្រែន ដែលវាបានក្លាយទៅជាការគម្រាម កំហែងមួយផ្សេងទៀតស្ថិតនៅភាគខាងត្បូងរបស់ប្រទេស។

ក្រសួងការពារបានថ្លែងឆ្លើយតបទៅ នឹងក្រដាសព្រីនសខ្មៅមួយចំនួនដែលត្រូវបាន បកប្រែនិងអះអាងថាគឺជាសេចក្តីព្រាងរបស់បេឡារូស ក្នុងការធ្វើការចល័ត កងកម្លាំងនោះគឺមិនមែនជាការពិតឡើយ។

នៅក្នុងឯកសារដែលបានបែកធ្លាយនោះផងដែរអ៊ុយក្រែន បានបញ្ជាក់ទៀតថាបេឡារូសនឹងធ្វើការ ចល័តកងកម្លាំងឲ្យបានមុនថ្ងៃទី៣១ខែធ្នូខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top