វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីម្តងទៀត ដោយប្រាប់អ្នកគាំទ្រថា “ការត្រលប់មកវិញរបស់អាមេរិក ចាប់ផ្តើមឥឡូវនេះ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
ថ្លែងទៅកាន់អ្នកគាំទ្រ កាលពីល្ងាចថ្ងៃអង្គារ នៅក្នុងបន្ទប់លេងបាល់ដែលមាន ទង់ជាតិនៅឯរមណីយដ្ឋាន Mar-a-Lago របស់លោកក្នុងរដ្ឋផ្លរីដា លោក ត្រាំ បានគូររូបភាពដ៏ក្រៀមក្រំនៃ “ការបរាជ័យ” របស់អាមេរិក ហើយបានសន្យាថា លោកនឹងជួសជុលវា ប្រសិនបើលោកត្រូវបាន ជាប់ឆ្នោតនៅឆ្នាំ២០២៤។
លោក ត្រាំ បានឲ្យដឹងខណៈអ្នកគាំទ្របានស្រែកថា “ដើម្បីធ្វើឲ្យអាមេរិកអស្ចារ្យ និងរុងរឿងម្ដងទៀត ខ្ញុំនៅយប់នេះប្រកាសបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក”។
លោកបានបន្ដថា សហរដ្ឋអាមេរិក ត្រូវបាន “អាម៉ាស់ អាម៉ាស់ និងទន់ខ្សោយសម្រាប់ទាំងអស់គ្នា ក្នុងការមើលឃើញ” ក្រោមប្រធានាធិបតីលោក ចូ បៃដិន ដែលបានផ្តួលលោក ត្រាំ ដោយសំឡេង ៧លានក្នុងឆ្នាំ២០២០ នៅក្នុងការបោះឆ្នោតមួយ ដែលអតីតប្រធានាធិបតីរូបនេះ មានការលួយបន្លំ ៕
ប្រែសម្រួល ឈូក បូរ៉ា