ព័ត៌មានអន្តរជាតិ

តើមីស៊ីល ដែលវាយប្រហារប៉ូឡូញ មានប្រភពចេញមកពីណាឲ្យពិតប្រាដក? 

ម៉ូស្គូ៖ សម្ព័ន្ធមិត្តរបស់ពូទីន គឺលោកស្រី Margarita Simonyan បានបង្ហោះសារដ៏អាក្រក់មួយកាលពីថ្ងៃអង្គារ ដោយធ្វើការងក់ក្បាលចំពោះវិបត្តិមីស៊ីលគុយបា ឆ្នាំ១៩៦២ ដែលជាការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ដែលស្ទើរតែឈានដល់សង្គ្រាមនុយក្លេអ៊ែរពេញលក្ខណៈ។

នៅក្នុងការបង្ហោះដែលបានចែករំលែកទៅកាន់ប៉ុស្តិ៍ Telegram របស់លោកស្រី Simonyan ទាំងអស់បានសរសេរថា “សួស្តីពេលល្ងាចឆ្នាំ១៩៦២” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

ការកត់សម្គាល់របស់លោកស្រី បានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសរុស្ស៊ី បានបើកការវាយប្រហារតាមអាកាសដ៏ទូលំទូលាយបំផុតមួយលើអ៊ុយក្រែនចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម – ការវាយប្រហារមួយ ដែលត្រូវបានគេរាយការណ៍ថា រួមមានមីស៊ីល ២គ្រាប់ ដែលបានបាញ់ចូលទៅក្នុងប្រទេសប៉ូឡូញ ដែលនៅជិតខាងដោយបានសម្លាប់មនុស្សពីរនាក់នៅក្នុងប្រទេសណាតូមួយនេះ។

ការវាយប្រហារក៏បានប៉ះពាល់ដល់ប្រទេសម៉ុលដាវីផងដែរ ដែលបានរងការដាច់ចរន្តអគ្គិសនីដ៏ធំ បន្ទាប់ពីខ្សែថាមពលសំខាន់មួយត្រូវបានផ្តាច់ដោយសារវាយប្រហារ។

ភ្លាមៗបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃអង្គារ លោកស្រី Simonyan ដែលជាប្រធានប្រព័ន្ធផ្សព្វផ្សាយរដ្ឋ RT បានបញ្ចេញការងឿងឆ្ងល់ថាតើឧប្បត្តិហេតុនៅខាងប៉ូឡូញពាក់ព័ន្ធនឹងមីស៊ីលពីរុស្ស៊ីដោយលើកឡើងថា “មុននឹងអ្នកចោទប្រកាន់ប្រទេសមួយ ដែលមានសមត្ថភាពលុបបំបាត់ប៉ូឡូញទៅជាផេះនុយក្លេអ៊ែរ សូមទទួលយក បញ្ហា​ក្នុង​ការ​បង្ហាញ​ភស្តុតាងផង”។

តាម​ការ​គណនា​របស់លោកស្រី Simonyan បាន​ឲ្យដឹងថា “វា​ទំនង​ជា​ច្រើន​ដែល​ការ​វាយ​ប្រហារ​នៅ​ប៉ូឡូញ​គឺ​ជាកំហុស​របស់​អ៊ុយក្រែន ឬ​ការ​បង្កហេតុ​របស់​ប៉ូឡូញ ឬ​អង់គ្លេស”៕

To Top