ព័ត៌មានអន្តរជាតិ

រឿងពុករលួយទំនងជាមិន បង្កប៉ះពាល់ដល់ការបោះឆ្នោត សម្រាប់បក្សកាន់អំណាច ម៉ាឡេស៊ីបច្ចុប្បន្ន ខណៈកាលបរិច្ឆេទបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ វិច្ឆិកាខាងមុខនេះ

សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា រឿងអាស្រូវនាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងកងទ័ពជើងទឹកម៉ាឡេស៊ី និងការទិញកប៉ាល់ថ្មីតម្លៃរាប់លានដុល្លារ ទំនងជាមិនធ្វើឱ្យបាត់បង់ ឱកាសបោះឆ្នោតរបស់គណបក្សកាន់អំណាច នៅក្នុងការស្ទង់មតិថ្ងៃទី១៩ ខែវិច្ឆិកានោះទេ ប៉ុន្តែបញ្ហាអំពើពុករលួយ នៅក្នុងប្រទេសនៅតែជាបញ្ហាចម្បង សម្រាប់អ្នកបោះឆ្នោត ។ អ្នកសង្កេតការណ៍បានឲ្យដឹងដូច្នេះ ។

គេបានដឹងថា ប្រទេសម៉ាឡេស៊ី ត្រូវបានញាំញីដោយករណី ពុករលួយជាច្រើនករណី ដោយបច្ចុប្បន្នអតីតនាយករដ្ឋមន្ត្រី Najib Razak កំពុងជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ ពីបទជាប់ពាក់ព័ន្ធក្នុង រឿងអាស្រូវគម្រោងមូលនិធិ 1MDB ។

ប៉ុន្តែអ្នកសង្កេតការណ៍មិនរំពឹងថា កប៉ាល់ប្រយុទ្ធគ្នា ហៅកាត់ (LCS) រឿងអាក្រក់បំផុតនឹងជះឥទ្ធិពល ដល់លទ្ធផលនៃការបោះឆ្នោត នាពេលខាងមុខដូចអ្វីដែលមូលនិធិ 1MDB បានធ្វើត្រឡប់មកវិញ ក្នុងឆ្នាំ២០១៨នោះទេ ព្រោះថា មិនមានគោលដៅច្បាស់លាស់ ក្នុងការប្រមូលផ្តុំជុំគ្នានៅពេលនេះទេ ។

រដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជាទិញកប៉ាល់ចំនួន ៦គ្រឿង ក្នុងមួយទសវត្សរ៍មុនក្នុងកិច្ចសន្យា ដែលមានតម្លៃប្រហែល ២ពាន់លានដុល្លារ ។ ខណៈដែលខ្លួនបានចំណាយអស់ជាង ១,៣ពាន់លានដុល្លារអាមេរិក នោះគ្មានកប៉ាល់ណាមួយត្រូវបាន គេបញ្ជូននៅឡើយទេ ។

ទន្ទឹមនឹងនេះ គណបក្សនយោបាយមួយចំនួន បានធ្វើការប្រកាសទ្រព្យសម្បត្តិ របស់បេក្ខជនខ្លួន ដើម្បីបង្ហាញពីតម្លាភាព និងគណនេយ្យភាព របស់ខ្លួនដល់ម្ចាស់ឆ្នោត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top