ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូល APEC នឹងផ្តោតលើសន្តិសុខ ថាមពល ចំពេលមានជម្លោះជុំវិញ សង្គ្រាមនៅអ៊ុយក្រែន

បាងកក ៖ មេដឹកនាំតំបន់ប៉ាស៊ីហ្វិក នឹងបើកកិច្ចប្រជុំ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃសុក្រ នៅទីក្រុងបាងកក ដោយផ្តោតលើមធ្យោបាយ ដោះស្រាយការកើនឡើង តម្លៃថាមពល និងអាហារ និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបង្កឡើងដោយសង្រ្គាម របស់រុស្ស៊ីនៅអ៊ុយក្រែន។

ក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលមានសមាជិកចំនួន ២១ ប្រទេស មេដឹកនាំទំនងជា នឹងយល់ព្រមជំរុញពាណិជ្ជកម្ម ការវិនិយោគ និងសមាហរណកម្មសេដ្ឋកិច្ច ដើម្បីជំរុញកំណើន សេដ្ឋកិច្ចក្នុងតំបន់។

ទោះបីជាមានការប្រេះឆាជុំវិញ វិបត្តិអ៊ុយក្រែនក្នុងចំណោមប្រទេស សេដ្ឋកិច្ចជាសមាជិក រួមទាំងប្រទេសជប៉ុន សហរដ្ឋអាមេរិក និងរុស្ស៊ី ក៏ដោយ មេដឹកនាំគ្រោង នឹងអនុម័ត “គោលដៅទីក្រុងបាងកក” សម្រាប់គោលគំនិត សេដ្ឋកិច្ច Bio-Circular-Green ដែលជាយុទ្ធសាស្ត្រ កំណើនក្រោយជំងឺ រាតត្បាតកូវីដ-១៩ ។

វា​នឹង​ជា​លើក​ទី​មួយ​ដែល APEC បាន​កំណត់​គោលដៅ​ទូលំទូលាយ ​សម្រាប់​បញ្ហា​បរិស្ថាន និង​អាកាសធាតុ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន ។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនដឹងថាតើ APEC នឹងចេញសេចក្តីប្រកាស របស់មេដឹកនាំក្រោយកិច្ចប្រជុំកំពូល ដែលផ្តល់ភាពប្រេះឆាលើអ៊ុយក្រែន នោះទេ ដោយបណ្តាប្រទេស លោកខាងលិច ថ្កោលទោសរុស្ស៊ី ប៉ុន្តែប្រទេសសេដ្ឋកិច្ច ជាសមាជិកមួយចំនួន ដូចជាចិន និងឥណ្ឌា ជ្រើសរើសមិនដាក់ទណ្ឌកម្ម ក្រុងម៉ូស្គូឡើយ ។

នាយករដ្ឋមន្ត្រី ជប៉ុន លោក Fumio Kishida ត្រូវបានគេរំពឹងថា នឹងថ្កោលទោសរុស្ស៊ី ចំពោះការឈ្លានពាន ផ្នែកយោធា របស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន ដោយលើកឡើងថា ទង្វើនេះបានបណ្តាលឱ្យមានវិបត្តិថាមពល និងអាហារដែលបានវាយប្រហារ ប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងធ្ងន់ធ្ងរ ៕

To Top